ជម្រើស១១នាក់ដំបូង របស់ អង់គ្លេស និង អេស្ប៉ាញ ក្នុងវគ្គផ្តាច់ព្រ័ត្តយ៉ូរ៉ូ (EURO)២០២៤

ចែករំលែក៖

ក្រោយការប្រកួតដ៏រំភើបអស់រយះពេល៤សប្តាហ៍ក្នុងចំណោម២៤ក្រុមជម្រើសជាតិផ្សេងៗគ្នា ការប្រកួតវគ្តផ្តាច់ព្រ័ត្តក៏បានឈានចូលមកដល់ក្នុងព្រឹត្តការណ៍ពានរង្វាន់ដ៏ធំរបស់ទ្វីបអឺរ៉ុបគឺយ៉ូរ៉ូឆ្នាំ២០២៤គឺជំនួបរវាង ក្រុមជម្រើសជាតិអង់គ្លេស និងអេស្ប៉ាញនៅក្នុងកីឡាដ្ឋាន Olympiastadion Berlin ក្នុងទីក្រុងប៊ែឡាំងរបស់អាល្លឺម៉ង់។

ក្រុមជម្រើសជាតិអេស្ប៉ាញ លេងបានល្អខ្លាំងក្នុងកម្មវិធីលើកនេះដោយពួកគេមានរួមបញ្ចូលកីឡាករជើងចាស់មានបទពិសោនធន៍ដូចជា Rodri និង Alvaro Morata ហើយថែមទាំងមានកីឡាករកំពុងឡើងជើងថ្មីៗដូចជា Lamine Yamal និង Nico Williams ដោយពួកគេបានយកឈ្នះសុទ្ធតែជើងខ្លាំង ម្ចាស់ជើងឯកចាស់អ៊ីតាលី ម្ចាស់ផ្ទះអាល្លឺម៉ង់ និង មាន់គកបារាំង។

ប្រសិនបើអេស្ប៉ាញឈ្នះជើងឯកឆ្នាំនេះ ពួកគេនឹងបំបែកកំណត់ត្រាថ្មីក្លាយទៅជាក្រុមជម្រើសជាតិដំបូងគេបំផុតដែលឈ្នះជើងឯកយ៉ូរ៉ូ៤ដង។

ចំណែកក្រុមតោកំនាចអង់គ្លេសវិញហាក់បីដូចជាចាប់ផ្តើមកម្មវិធីជាមួយនឹងការលេងមិនសូវល្អ តែទំរង់លេងរបស់ពួកគេបានប្រសើឡើងពីមួយប្រកួតទៅមួយប្រកួត។ គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោកGareth Southgateបង្ហាញពីក្តីសង្ឃឹមថា កូនក្រុមរបស់ខ្លួននឹងអាចលេងបានល្អឥតខ្ចោះតែម្តងនៅក្នុងវគ្គផ្តាច់ព្រ័ត្តនេះ។ ពួកគេមានទំនុកចិត្តខ្ពស់ជាមួយនឹងប្រវត្តិជួបគ្នាចុងក្រោយគឺអង់គ្លេសបានយកឈ្នះអេស្ប៉ាញដោយលទ្ធផល 3-2នៅក្នុងកម្មវិធីNations Leagueក្នុងទីក្រុង Sevilleទឹកដីអេស្ប៉ាញតែម្តង។

ប៉ុន្តែក្នុងចំណោមជំនួប៧ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ អេស្ប៉ាញឈ្នះអង់គ្លេសរហូតដល់ទៅ៤ដង ស្នើ១ដង និងចាញ់២ដង។ 

ខាងក្រោមនេះគឺជាជម្រើស១១នាក់ដំបូងរបស់ក្រុមជម្រើសជាតិទាំង២សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្ត

អង់គ្លេស: Pickford; Walker, Stones, Guéhi; Saka, Mainoo, Rice, Trippier; Foden, Bellingham and Kane.

អេស្ប៉ាញ: Unai Simon; Carvajal, Le Normand, Laporte, Cucurella; Rodri, Fabian, Dani Olmo; Lamine Yamal, Morata and Nico Williams.

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print