ភ្នំពេញ៖ ប្តីតាមទាន់ប្រពន្ធកំពុងមានប្រុសនៅក្នុងផ្ទះជួលយកលួសចងទ្វារហើយប្តឹងសមត្ថកិច្ចឲ្យជួយអត្តរាគមន៍និងបានហៅមកកាន់ប៉ុស្តិ៍ដើម្បីសម្របសម្រួលគ្នា។
ករណីក្បត់ប្ដីលួចមានប្រុសក្មេងនេះបង្កភ្ញាក់ផ្អើរកាលពីម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
បុរសជាបី្តឈ្មោះកែវ ពូន អាយុ៥៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិតាស្គរឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ចំណែកប្រពន្ធឈ្មោះឡេង សុខចាន់ អាយុ៤៨ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្រុកកំណើតភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
ប្រុសសាហាយឈ្មោះវ៉ាន់ ណារ៉ាត់ អាយុ៤៧ឆ្នាំមុខរបរសន្តិសុខ ស្នាក់ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិទី៥ ឃុំព្រែអាជី ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។
ប្រភពពីបុរសជាប្តីបានប្រាប់ថា មុនកើតហេតុគាត់បានមករកប្រពន្ធនៅផ្ទះជួលជាមួយកូនប្រុសខណៈមកដល់ក៏ឃើញប្រពន្ធគាត់កំពុងនៅជាមួយសាហាយក្នុងបន្ទប់ធ្វើឲ្យគាត់ខឹងខ្លាំងក៏យកដែកលួសមកចងត្រចៀកទ្វារខាងក្រៅហើយក៏បានទូរស័ព្ទមកប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍លើរឿងខាងលើនេះ។
ប្រភពពីស្ត្រីខាងលើបានប្រាប់សមត្ថកិច្ចថា តាមពិតគាត់និងប្តីខាងលើបានធ្វើលិខិតលែងលេះគ្នាដាច់ស្រេចតាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ម្លេះ ដោយមានមេឃុំជំទប់ទី២ នៅឃុំសារិកាកែវ ដឹងឮផង ហើយគាត់ក៏លែងជាប្តីគាត់ដែរ ដូចនេះរឿងគាត់មានប្រុសថ្មីនេះក៏មិនទាក់ទងគ្នាដែរ៕
ដោយ៖ តុង សីហា