ចៅសង្កាត់ចោមចៅ២ទះកំផ្លៀងចៅប្រុស អនុភូមិកប់គងបណ្តាលឱ្យរងរបួសព្រោះខឹងនាំចៅប្រុសដើរលេង

ចែករំលែក៖

ភ្នំពេញ៖ លោក វ៉ា សារ៉ន ចៅសង្កាត់ចោមចៅទី២​ ចាប់ទះកំផ្លៀងក្មេងប្រុសម្នាក់ដែលគេស្គាល់ថាជាចៅប្រុសលោកអនុប្រធានភូមិកប់គង​ បណ្តាលឱ្យរងរបួស ព្រោះខឹង​នាំចៅប្រុសរបស់លោកដើរលេង។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចមុខសាលាសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

យុវជនរងគ្រោះឈ្មោះសឿង ណារ៉ូត អាយុ១៥ឆ្នាំ ជាសិស្ស រស់នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បេីយោងតាមប្រភពព័ត៌មានពីសាច់ញាតិខាងជនរងគ្រោះបានបញ្ជាក់ថា នៅមុនពេលកេីតហេតុ ចៅប្រុសលោកចៅសង្កាត់និងចៅប្រុសរបស់លោកអនុប្រធានភូមិ កប់គង បានទៅលេងបាល់នៅម្តុំ (បុរី ធូរលនសុីធី) ជាមួយគ្នា​ ពេលលេងចប់​ស្រាប់តែចៅប្រុសលោកចៅសង្កាត់​បានសុំម៉ូតូយុវជនសឿង ណារ៉ូត មកផ្ទះ​ ។ នៅពេលដែលអ្នកទាំងពីរធ្វើដំណើរឌុបគ្នាមកដល់ទល់មុខសាលាសង្កាត់ចោមចៅទី២​ភ្លាម ស្រាប់តែលោកចៅសង្កាត់បានចោទប្រកាន់ទៅលើយុវជនសឿង ណារ៉ូត ថាជាអ្នកនាំចៅរបស់គាត់ឱ្យខូច​ ពេលនោះលោកចៅសង្កាត់បានស្តីបន្ទោសឱ្យជនរងគ្រោះ​និងឈានទៅដល់ប្រេីអំពេីហិង្សាវាយយុវជនសឿង ណារ៉ូត  បណ្តាលឱ្យរងរបួសរហូតដល់សន្លប់។

តាមការបញ្ជាក់ពីលោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ បានឱ្យដឹងថា លោកបានប្រេីហិង្សាទៅលេីយុវជនឈ្មោះសឿង​ ណារ៉ូត​ ពិតបា្រកដមែន​ ដោយសារតែយុវជនទាំង២តែងតែបបួលគ្នាដើរលេងមិនចូលរៀន មានជក់បារីនិងជក់ Vap ដើរបាត់ពីផ្ទះ ។
លុះនៅយប់ថ្ងៃកើតហេតុ លោកបានឃើញយុវជនទាំង២​ លោកក៏បានប្រដៅណែនាំក្នុងនាមជាជីតាប្រដៅចៅៗ រួចក៏ឈានដល់ប្រើដៃទះ២ទៅ៣កំផ្លៀង ទាំងចៅគាត់និងយុវជន សឿង ណារ៉ូត ។

លោកបានបន្តថា លោកនឹងទទួលខុសត្រូវរាល់រឿងដែលកើតឡើង ព្រោះលោកជាអាជ្ញាធរក្នុងមូលដ្ឋាន
លោកមិនបានគេចវេះទៅណានោះទេ ។ ក្រោយកើតហេតុមិនដឹងថាយុវជនសឿង ណារ៉ូត ទៅប្រាប់ក្រុមគ្រួសារយ៉ាងណានោះទេ ទើបនាំគ្នាលើកមកមុខសាលាសង្កាត់តវ៉ាទាំងយប់បែបនេះ ។

...

លោកចៅសង្កាត់បានបញ្ជាក់ថា លោកនិងភាគីក្រុមគ្រួសារយុវជនសឿង ណារ៉ូត នឹងដោះស្រាយគ្នាដើម្បីបញ្ចប់រឿង បន្ទាប់ពីលោកបំពេញភារកិច្ចចុះពិនិត្យការងារក្នុងមូលដ្ឋានរួចរាល់៕ ដោយ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print