លោក សរ សុពុត្រា ទទួលបានអនុសាសន៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយផ្ទាល់ថា៖ «គ្រប់ការសម្រេចចិត្តទាំងអស់ ត្រូវតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ»

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា មុនត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺ៦ថ្ងៃបើគិតមកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ លោកទទួលបានអនុសាសន៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយផ្ទាល់ថា៖ «គ្រប់ការសម្រេចចិត្តទាំងអស់ ត្រូវតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ»

លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបង្ហោះលើផេកផ្លូវការប្រមាណជា ៦ថ្ងៃមុនថា ៖ រយៈពេល ៣ម៉ោង៣០នាទី ប្រកបដោយខ្លឹមសារដែលសម្បូរបែបដោយយុទ្ធសាស្ត្រ និងវិធីសាស្ត្រ ព្រមជាមួយភាពភ្លឺស្វាង ។

លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានបន្តថា ៖ មុនពេលចេញដំណើរមកទទួលភារកិច្ចថ្មី លើទឹកដីថ្មី លោកបានមានប្រសាសន៍ណែនាំខ្ញុំ ដោយផ្ទាល់ថា៖ «គ្រប់ការសម្រេចចិត្តទាំងអស់ ត្រូវតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ» «គិតគូរប្រកបដោយការទទួលខុសត្រូវ រៀបចំប្រកបដោយភាពបត់បែន ដើម្បីធ្វើឱ្យប្រសើរឡើង ស្របតាមបំណងប្រាថ្នារបស់ប្រជាជន» «បង្កើតស្នាដៃ កសាងសមិទ្ធផល ជូនប្រជាជន» «ពិតណាស់ប្រាកដជាជួបការលំបាក រួមជាមួយឧបសគ្គខ្លះៗ ព្រោះគ្មានជោគជ័យណា ដែលមិនឆ្លងកាត់ដំណាក់កាលទាំងនេះទេ» «ធ្វើជាមេទ័ព កុំសំងំសុខឱ្យសោះ» «សង្ឃឹមថា បងនឹងមិនខកចិត្ត»៚ ដោយសេចក្តីគោរពបំផុតបង ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ទោះក្នុងតម្លៃណាក៏ដោយ🙏🙏🙏៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print