ក្រុមការងារខ្មែរនិងអាមរិក កំពុងជួសជុលជណ្ដើរ៥ថ្នាក់និងចម្លាក់តោនៅទិសខាងត្បូងនៃប្រាសាទភ្នំបាខែង

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក កំពុងជួសជុលរចនាសម្ពន្ធជណ្តើរទាំង៥ថ្នាក់ទិសខាង ត្បូងនៃប្រាសាទភ្នំបាខែង មកដល់ពាក់កណ្តាលឆ្នាំ ២០២៤នេះ ជួសជុលសម្រេចបានជណ្ដើរចំនួន៤ថ្នាក់ ចម្លាក់តោអមសងខាងជណ្តើរចំនួន៥ ហើយបន្តជួសជុលរចនាសម្ពន្ធជណ្ដើរចំនួន១ថ្នាក់ទៀត។

ប្រធានការដ្ឋានជួសជុលនៅប្រាសាទភ្នំបាខែង លោក វ៉ាន វ៉ា ឱ្យដឹងថា ការងារជួសជុលកាំជណ្តើរចំនួន៥ថ្នាក់របស់ប្រាសាទភ្នំបាខែងទិសខាងត្បូងសម្រេចបាន៨០%ហើយ នៅសល់តែចំនួន១ថ្នាក់ទៀត ក្នុងចំណោមរចនាសម្ពន្ធជណ្តើរចំនួន៥ថ្នាក់ ដែលត្រូវនឹងប្រើពេលវេលាប្រមាណជា៥ខែទៀត។

ចំណែកចម្លាក់តោអមសងខាងជណ្តើរទិសខាងត្បូងនេះ ប្រធានការដ្ឋានរូបនេះបញ្ជាក់ថា នៅសេសសល់តែតោចំនួន៥ ក្នុងចំណោមតោទាំង១២ ត្រូវបានក្រុមការងារជួសជុលរួចរាល់ហើយដែរ ព្រោះថាតោនីមួយៗខ្លះបាក់បែកផ្នែកជើងទម្រជើង ឬដងខ្លួន និងក្បាលជាដើម។

...

ចម្លាក់តោទាំងនោះ ក៏ធ្លាប់មានការជួសជុលម្តងមកហើយនៅសម័យអាណាព្យាបាលបារាំង។ ក្រៅពីនេះ គេឃើញមានបំណែកតោមួយចំនួនទៀត ដែលរងការខូចខាតធ្ងន់ធ្ងរ មិនអាចកំណត់អត្តសញ្ញាណ និងផ្គុំឡើងវិញបានទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print