ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ៤០គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៧១គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ៣៨គ្រឿង និងម៉ូតូ ១៣២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៣៦គ្រឿង, រថយន្តធំ ១គ្រឿង, រថយន្តតូច ៣៤គ្រឿង និងម៉ូតូ ១០១គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១៥ថ្ងៃ ពីថ្ងៃទី១-១៥ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៥,៧៩៤គ្រឿង, រថយន្តធំ ២០១គ្រឿង, រថយន្តតូច ២,០៥៦គ្រឿង, ម៉ូតូ ៣,៥៣៧គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,២៩៣គ្រឿង, រថយន្តធំ ១០១គ្រឿង, រថយន្តតូច ១,៣៧៦គ្រឿង និងម៉ូតូ ២,៨១៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕