បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនបុករថយន្តចតស្ងៀមរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងជ្រុលបុករថយន្តឃ្លុបមួយគ្រឿងខណៈឈប់ទម្លាក់ស្រាបៀរឱ្យម៉ូយ​ បណ្តាលឱ្យរងរបួសធ្ងន់ត្រូវបានរថយន្តរបស់អង្គភាពកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១៤និង៤០រសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងភូមិភូមិ ព្រៃរងៀង សង្កាត់ ភ្លើងឆេះរទេះ ខណ្ឌ កំបូល ។

ជនរងគ្រោះម្នាក់ឈ្មោះ ឃៀង ងីម ភេទប្រុស អាយុ ៤៤ឆ្នាំ បាត់ស្មារតី មានទីលំនៅភូមិ ឬស្សី ឃុំ តានីស្រុក អង្គរជ័យ ខេត្ត កំពត  ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តឃ្លប់ដឹកស្រាបៀរមួយគ្រឿង​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AM 5250 ឈប់ចតនៅចិញ្ចេីមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកេីតខណៈកំពុងទម្លាក់ដាក់ស្រាបៀរដាក់ឱ្យម៉ូយភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដា​ឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1DG 0812   មកពីក្រោយក្នុងល្បឿនលឿនក៏ជ្រុលបុកគូទរថយន្តពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់​ ។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីដោះស្រាយពេលក្រោយ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print