ខេត្តស្វាយរៀង:លោក បណ្ឌិត ជ័យ សុន លោក សម ដារា និង លោកស្រី ឯក សុវណ្ណភារ: តំណាងរាស្ត្រ មណ្ឌលស្វាយរៀងនារសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤
ដឹកនាំ ក្រុមការងារចុះពិនិត្យ មើលស្រូវ ដែលរងការខូចខាត ដោយ សត្វ មេអំបៅហ្វូង រុយ ស និងដង្កូវហ្វូង ចំនួន២ឃុំ មានភូមិសំរោង ឃុំអង្គប្រស្រែ ភូមិស្វាយប៉ោឃុំត្រពាំងស្ដៅស្រុករមាសហែក។
ការចុះពិនិត្យមានការចូលរួមពីសំណាក់ លោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង លោក ពុត កាអុន អនុប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកប្រតិភូអមដំណើរលោកលោកស្រី
លោកប្រធានស្ដីទី កសិកម្មស្រុករមាសហែក
លោកមេឃុំអង្គប្រស្រែមេឃុំត្រពាំងស្ដៅ លោក ជំទប់ទី១ឃុំលោក លោកស្រី មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ សរុប ជាង១០០នាក់។
ក្នុងឪកាសនោះ អ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង ក៏បានណែនាំឱ្យបងបងប្អូន ប្រជាពលរដ្ឋ ធ្វើការតាមដាន ពពួកសត្វមេអំបៅទៅលើដង្កូវហ្វូង ឱ្យបានជាប់ជាប្រចាំ ប្រសិនបើប្រជាកសិករមានជួបបញ្ហាប្រឈម ត្រូវទាក់ទងទៅកាន់មន្ត្រីកសិកម្មឃុំ ដើម្បីជួយអន្តរគមន៍ដោះស្រាយឱ្យបានទាន់ពេលវេលា។ ណែនាំដល់ប្រជាកសិករនូវវិធានការមួយចំនួនដើម្បីចូលរួមការពារទប់ស្កាត់ និងកម្ចាត់សត្វដង្កូវឱ្យបានទាន់ពេលវេលា ដូចជា ការជីកបង្ហូរស្ទាក់កម្ចាត់ដោយដាក់ផេះ ឬកន្ទក់ក្នុងចង្អូរ, ពន្លិចទឹកក្នុងស្រែឱ្យផុតចុងស្រូវរយៈពេលចន្លោះ២ ទៅ៣ថ្ងៃ សម្អាតស្មៅក្នុង និងតាមភ្លឺស្រែ ជាដើម។
ក្នុងឪកាសនោះដែរ អ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀងក៏បានផ្ដល់ក្រមា១ និងថវិកា១ម៉ឺនរៀលដល់ក្រុមប្រឹក្សាឃុំអង្គប្រស្រែ និងឃុំត្រពាំងស្តៅ លោក លោកស្រី មេភូមិ អនុភូមិ និងប្រជាពលរដ្ឋ ជាង១០០នាក់ សរុប ថវិការអស់ចំនួន ១លាន៦សែនរៀល។
សូមបញ្ជាក់ថា ផលប៉ះពាល់ និងខូចខាតដោយសត្វល្អិតលើដំណាំស្រូវចាប់ពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ផ្ទៃដីរងផលប៉ះពាល់ដោយសត្វល្អិតសរុប៤៧៥២ហិកតា ស្មើ១៦ឃុំ ១៣៦ភូមិ មាន៤៣២១ គ្រួសារ ក្នុងនោះ÷
_ ដង្កូវហ្វូង ៤៧៨ ហិកតា
_ ដង្កូវមូរស្លឹក ២៥៩០ ហិកតា
_ រុយស ១៦៨៤ ហិកតា
*ផ្ទៃដីសង្រ្គោះបាន ៣៥៧០ ហិកតា
*ផ្ទៃដីខូចខាត ៥៨៨ ហិកតា
*ផ្ទៃដីស្តារឡើងវិញ ៨៨ ហិកតា
*ផ្ទៃដីមិនទាន់អន្តរាគមន៍ ៥៩៤ហិកតា។