លោក ត្រាំ ត្រូវបានលើកឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់បក្សសាធារណរដ្ឋជាផ្លូវការ លោក James Vance ត្រូវបានលើកឈ្មោះជាបេក្ខភាពអនុប្រធានាធិបតី

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ១៥ខែកក្កដា ឆ្នាំ២០២៤ ក្នុងសមាជបក្សសាធារណរដ្ឋ លោក ត្រាំ អតីតប្រធានាធិបតីអាមេរិក ទទួលបានសំឡេងឆ្នោតគ្រប់គ្រាន់សម្រាប់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី របស់បក្សសាធារណរដ្ឋជាផ្លូវការក្នុងការបោះឆ្នោតសកលឆ្នាំ២០២៤របស់អាមេរិក ។ នេះបើយោងតាមការចេញផ្សាយ របស់ គេហទំព័រ «CCFR China state-controlled media » នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។

គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ នៅថ្ងៃដដែល លោកត្រាំបានប្រកាសទៀតថា លោកបានជ្រើសរើសលោក James Vance សមាជិកសភាជាន់ខ្ពស់អាមេរិក នៃរដ្ឋOhio ជាដៃគូរបស់លោក សម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោត ។
សូមបញ្ជាក់ថា បន្ទាប់ពីបានយកឈ្នះលើលោកស្រី Hillary Clinton កាលពីឆ្នាំ២០១៦ និងចាញ់លោក បៃដិន កាលពីឆ្នាំ២០២០ នេះគឺជាលើកទីបីហើយ ដែលលោកត្រាំ ដែលមានអាយុ៧៨ឆ្នាំ បានតំណាងឱ្យបក្សសាធារណរដ្ឋឈរឈ្មោះបោះឆ្នោតសកលរបស់អាមេរិក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print