សេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងខេត្តតាកែវ ស្តីពីការចោទប្រកាន់ក្រុមជនសង្ស័យជាក្មេងទំនើងចំនួន ៥នាក់ និងបក្ខពួក ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅព្រឹក​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កម្លាំងសមត្ថកិច្ចនៃកងរាជអាវុធហត្ថខេត្តតាកែវ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤​ បានបញ្ជូន សំណុំរឿងពាក់ព័ន្ធករណីក្រុមក្មេងទំនើងចំនួន ០៥នាក់ បានធ្វើសកម្មភាពព្រួតគ្នាដោយយកខ្សែរក្រវ៉ាត់វាយទៅ លើជនរងគ្រោះឈ្មោះ បៀន វិបុល ភេទប្រុស អាយុ១៧ឆ្នាំ បណ្តាលឱ្យរងរបួស នៅចំណុចភូមិស្ងោរ សង្កាត់រកា ក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ។

ក្នុងករណីនេះ សមត្ថកិច្ចបានចុះស្រាវជ្រាវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ទី១.ឈ្មោះ ហេង ប៊ុនហៀង ភេទប្រុស អាយុ១៨ឆ្នាំ, ទី២.ឈ្មោះ ងួន បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ, ទី៣.ឈ្មោះ ហេង បូរ៉ា ភេទប្រុស អាយុ១៨ឆ្នាំ, ទី៤.ឈ្មោះ អឿន ទូច ភេទប្រុស អាយុ១៧ឆ្នាំ, ទី៥.ឈ្មោះ សុខ សាវ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ ។ ចំណែកឯបក្ខពួកផ្សេងទៀតរបស់ជនសង្ស័យបានគេចខ្លួន ។

...

ក្រោយពីបានសួរចម្លើយជនសង្ស័យ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងនេះ តំណាងអយ្យការអម សាលាដំបូងខេត្តតាកែវ បានសម្រេចចោទប្រកាន់ជនសង្ស័យទី១.ឈ្មោះ ហេង ប៊ុនហៀង, ទី២.ឈ្មោះ ងួន បញ្ញា, ទី៣.ឈ្មោះ ហេង បូរ៉ា, ទី៤.ឈ្មោះ អឿន ទូច, ទី៥.ឈ្មោះ សុខ សាវ៉ាត់ និងបក្ខពួក ពីបទ៖ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិស្ងោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print