ផលិតករ​ល្បីឈ្មោះ​រឿង​”​ដើម្បី​កូន​”​៖​ ប្រកាសបញ្ចាំទ្រព្យចុងក្រោយតម្លៃ ១លានដុល្លារ ដើម្បី​យកលុយថតភាពយន្ត

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហ៊ុ យ យ៉ាងឡេង ដែលជាផលិតករ​ល្បីឈ្មោះ​រឿង​”​ដើម្បី​កូន​”​ បាន​ប្រកាស​ដាក់​បញ្ចាំ​ទ្រព្យ​ចុងក្រោយ​របស់​ខ្លួន​ដែល​មាន​តម្លៃ​រហូត​ទៅ​ដល់ ១ លាន​ដុល្លារ ដើម្បី​យក​លុយ​ផលិត​ភាពយន្ត ខណៈ​ផលិតករ​រូបនេះ​ អះអាង​ថា បើ​មិន​បាន​ផលិត​ភាពយន្ត គឺ ស្មើ​នឹង​ស្លាប់។

អ្នកផលិតករ​រូបនេះ​ បានគូសបញ្ជាក់​យ៉ាងដូច្នេះ​ថា៖ ស៊ីក្លូ​ដែល​លោក​ប្រកាស​ដាក់​បញ្ចាំ​តម្លៃ​ខ្ទង់​លាន​ដុល្លារ​នេះ​ គឺ​លោក​សុំ​បញ្ចាំ​នៅ​ក្នុង​តម្លៃ​តែ ១៥ ០០០ដុល្លារ​ប៉ុណ្ណោះ ដើម្បី​បាន​ទុន​ផលិត​ភាពយន្ត​បន្ត។

លោក ហ៊ុយ យ៉ាឡេង បានគូសបញ្ជាក់ទៀតថា៖ “​ខ្ញុំ​ត្រូវការ​បញ្ចាំ​ស៊ីក្លូ​ដែល​មាន​តម្លៃ ១ លាន​ដុល្លារ យក​ទៅ​ថត​ភាពយន្ត គឺ​ខ្ញុំ​យក​តែ ១៥ ០០០ ដុល្លារ​ទេ ខ្ញុំ​យក ៧ ខែ ខែ​មីនា ២០២៥ ខ្ញុំ​លួស​យក​ស៊ីក្លូ​វិញ​ដោយ​ជូន​ប្រាក់​លួស​យក​ស៊ីក្លូ​វិញ​ចំនួន ៣០ ០០០ ដុល្លារ បើ​មិន​ទុកចិត្ត អាច​តម្កល់​សែក​ជូន​ក៏បាន ជីវិត​ខ្ញុំ​រស់​ដើម្បី​ភាពយន្ត មិន​បាន​ផលិត​ភាពយន្ត​ស្មើ​នឹង​ស្លាប់​”។​ លោកបន្តថា នេះ​ជា​ទ្រព្យ​ដែល​មាន​តម្លៃ​ក្នុង​ជីវិត​លោក គឺ​សល់​តែ​ស៊ីក្លូ ១នេះ​ទេ។​ ដូច្នេះ​​សូម​ឱ្យជួយ​ចែករំលែក​ដល់​អ្នក​មាន​ចិត្តបុណ្យ​បាន​ឃើញ​ផង។

សូមជម្រាបជូនថា​ លោក ហ៊ុយ យ៉ាឡេង កន្លងទៅ​ធ្លាប់​​ឱ្យ​ដឹង​ដែរថា លក្ខណៈ​ពិសេស​របស់​ស៊ីក្លូ​នេះ គឺ មាន​វ័យ​ចំណាស់​ទៅ​ហើយ រហូត​ដល់ ៨០ឆ្នាំឯណោះ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្នាដៃ​ជនជាតិ​បារាំង​ម្នាក់។​ ផលិត​កររូបនេះ​ បន្ត​ថា មូលហេតុ​ដែល​សម្រេច​កែច្នៃ​ស៊ីក្លូ​មក​ធ្វើជា​វត្ថុ​មាន​តម្លៃ​នេះ​ឡើង ដោយសារ​លោក​មើល​ឃើញ​ពី​តម្លៃ​របស់​ស៊ីក្លូ​ខ្មែរ និង​ចង់​ឲ្យ​ប្រជាជន​ខ្មែរ​ងាក​មក​ចាប់អារម្មណ៍​នូវ​វត្ថុ​ដ៏​មាន​តម្លៃ​របស់​ខ្មែរ​មួយ​នេះ​ឡើងវិញ។ ហេតុនេះ ទើប​លោក​មាន​គំនិត​ច្នៃ​ស៊ីក្លូ​នេះ​ឡើង​ឱ្យមាន​ប្រយោជន៍ និង​មាន​សោភ័ណភាព​ឡើងវិញ ដោយ​ស្រោប​រូបរាង​ស៊ីក្លូ​គឺ​ពណ៌​មាស​រំលេច​ពន្លឺ​យ៉ាង​ស្រស់​ស្អាត។

...

ប្រាកដ​ណាស់​កន្លងមក លោក ហ៊ុយ យ៉ាឡេង ផលិតករ​ភាពយន្ត និង​ជា​អ្នកដឹកនាំ​សម្តែង​របស់​ខ្មែរ ធ្លាប់​បាន​ទម្លាយ​ឆន្ទៈ​របស់​ខ្លួន ដោយ​ចាត់ទុកថា ក្នុង​មួយ​ជីវិត​លោក គឺ​រស់​ដើម្បី​ផលិត និង​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ជាតិ​ទៅ​កាន់​ពិភពលោក៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print