ក្មេងទំនើងមួយក្រុមចំនួន​ ០៥នាក់ ត្រូវក​ម្លាំងនគរបាល​ស្រុកថ្មគោល​ ឃាត់ខ្លួន​ពាក់ពន្ធ័​ករណីហិង្សាកាប់លើម៉ូតូ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅថ្ងៃទី​១៧​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញមុខ​ក្មេងទំនើងមួយក្រុមមា​នគ្នាចំនួន​ ០៥នាក់​ ជាសាធារណៈ​ក្រោយកម្លាំងនគរបាល​ស្រុកថ្មគោល​ ឃាត់ខ្លួន​ពាក់ពន្ធ័​ករណីហិង្សាកាប់លើម៉ូតូជនរងគ្រោះ។

ប្រភពដដែលបន្តថា​ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្រុមទី០១ ភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីហិង្សាធ្វើអោយខូចខាតដោយចេតនា (កាប់ម៉ូតូ) មួយកើតឡើង បង្កឡើងដោយក្រុមក្មេងទំនើង ០១ក្រុម (មិនស្គាល់អត្តសញ្ញាណ) មានគ្នា០៦នាក់ ជិះម៉ូតូចំនួន០២គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់ និងកាប់ម៉ូតូមកលើម៉ូតូរបស់ជនរងគ្រោះឈ្មោះ រ៉ន ពិសិដ្ឋ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្ដាលឲ្យខូចខាត (បែកក្បាលម៉ូតូ, បែកកុងទ័រម៉ូតូ, បែកអាវ, បែកស្តុបខាងក្រោយ និងកាប់យកស្លាកលេខម៉ូតូ) ។

ក្រោយពីបានទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖
១-ឈ្មោះ ម៉េង ឧត្តម ហៅតាប់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង (មេក្លោង) ។
២-ឈ្មោះ សុខ ប៊ុនលី ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង (មេក្លោង) ។
៣-ឈ្មោះ ភាព ភត្រា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៤-ឈ្មោះ សុខ សាវ៉ែន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៥-ឈ្មោះ វី សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ ភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ មកកាន់អធិការដ្ឋាននគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរ ។

ក្រោយពីសាកសួរជនសង្ស័យបានសារភាពថាពួកខ្លួន ពិតជាបានធ្វើសកម្មភាពយកដុំថ្មគប់ និងប្រើប្រាស់កាំបិតពូថៅកាប់ទៅលើជនរងគ្រោះ និងម៉ូតូ របស់ជនរងគ្រោះបណ្ដាលអោយខូចខាត ពិតប្រាកដមែន ។ មូលហេតុដោយសារ ទំនាស់ពាក្យសម្តីគ្នា ហើយខាងជនរងគ្រោះក៏ឆាតតាមទូរស័ព្ទណាត់កន្លែងកាប់គ្នាជាមួយជនសង្ស័យ ។ វត្ថុតាងដកហូតបាន ៖
-ម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៌សលាយទឹកសមុទ្រ
-ពូថៅផ្លែដែកដងឈើចំនួន០១
-កាំបិតតាំងតោផ្លែដែកដងឈើចំនួន០១
-កាំបិតកញ្ចែតផ្លែដែកដងដែកចំនួន០១
-ជំពាមកៅស៊ូចំនួន០១, ដុំថ្ម០១ដុំ
-ស្លាកលេខម៉ូតូ (របស់ជនរងគ្រោះ) ចំនួន០១

...

បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print