រយៈពេល៥ខែទីផ្សារចិននាំចូលបង្កងប៉ាករស់ ២,៥ តោន, អន្ទង់០.២០តោន និងកំពិសបង្កកជាង៣៥តោនពីកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ រយៈពេល៥ខែនៃដើមឆ្នាំនេះ កម្ពុបាននាំចេញបង្កងប៉ាករស់ ២,៥តោនទៅកាន់ប្រទេសចិន ខណៈកាលពីឆ្នាំ២០២៣​ដែល​ជាឆ្នាំដំបូងនៃការនាំចេញទៅកាន់ទីផ្សារមានចំនួនមួយតោន។

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់អ្នកកាសែត​ថា ជាមួយនឹងលទ្ធផលនេះ នៅឆមាសទី២ ឆ្នាំ២០២៤ រំពឹង​ថានឹងមានការបញ្ជាទិញពីភាគីចិនបន្ថែមជាច្រើនទៀត។ ក្រសួងកសិកម្ម​កំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំចេញ​បង្កងប៉ាកទៅកាន់ទីផ្សារក្រៅប្រទេសបន្ថែមទៀត។ជាពិសេស​ការកំណត់តម្លៃបង្កងប៉ាក​ឱ្យមានតម្លៃសមរម្យជាងមុន។

ដោយឡែកទាក់ទងនឹងការនាំចេញផលិតផលជលផលផ្សេងទៀត លោកឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំ​ពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរំលេចថា ក្នុងរយៈពេលប្រាំខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអន្ទង់​ទៅទីផ្សារ​ចិន​ចំនួន ០,២០តោន និងនាំចេញកំពិសបង្កកចំនួន ៣៥,៨០តោន។

របាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានបង្ហាញថា នៅដើមឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា​បានសម្រេចការនាំ​ចេញផលិតផលជលផលរបស់ខ្លួនចូល​ទៅកាន់ទីផ្សារប្រទេសចិន បានទម្ងន់ ៣៨តោន ក្រោយ​ពីប្រទេសទាំងពីរបានចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយគ្នា កាលពីឆ្នាំ២០២០។

ប្រភពដដែលបន្តថា កម្ពុជាបាននាំចេញផលិតផល​ជល​ផលចំនួន ៥០តោន ក្នុងឆ្នាំ២០២៣ និង ៣៨តោន កាល​ពីដើមឆ្នាំ​២០២៤នេះ ទៅកាន់ប្រទេសចិនដែរ ។ ក្រៅពី​ផលិតផលជលផលទៅទីផ្សារចិន កម្ពុជាក៏បាននាំ​ត្រីងៀត​ចំនួន ៣,៧តោន ទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូង​កាលពី​ដើមឆ្នាំ២០២៤នេះផងដែរ។

...

កម្ពុជាសម្រេចបានផលវារីវប្បកម្មសរុបទម្ងន់៣១៤ពាន់ តោន ទាំងទឹកសាប និងសមុទ្រក្នុងឆ្នាំ២០២៣ ដែលជាការរួម​ចំណែក​​កាត់បន្ថយសម្ពាធលើធនធានជលផលធម្មជាតិ កាត់បន្ថយការនាំចូល ទ្រទ្រង់ជីវភាពវារីវប្បករ និងលើកស្ទួយ​សេដ្ឋកិច្ចជាតិ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print