អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកSzijjartoរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រីតាមការណាត់។
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ លោកSzijjartoបានលើកឡើងពីការយល់ឃើញអំពីស្ថានការណ៍បច្ចុប្បន្ន ជាពិសេសស្ថានការណ៍អ៊ុយក្រែន និងការខិតខំប្រឹងប្រែងរបស់ហុងគ្រីនាពេលថ្មីៗនេះ ព្រមទាំងថ្លែងថា ប្រទេសចិនជាកម្លាំងសំខាន់ដែលគាំទ្រនិងជំរុញសន្តិភាព ភាគីហុងគ្រីរីករាយចាប់ដៃជាមួយភាគីចិន ដើម្បីបង្ការការរីករាលដាលនិងការឡើងកម្តៅនៃការប៉ះទង្គិចនិងបង្កលក្ខណសម្បត្តិសម្រាប់ដោះស្រាយបញ្ហាតាមវិធីនយោបាយ។
គេហទំព័រ «CCFR China state-controlled media » លើកថា ៖ ជាការឆ្លើយតប លោកWangYiបានលើកឡើងថា ភាគីចិនយល់ឃើញថា កិច្ចការជាបន្ទាន់និងគោលដៅដ៏ពិតប្រាកដប្រជាជាងគេនាពេលបច្ចុប្បន្ន គឺជំរុញការបន្ធូរបន្ថយស្ថានការណ៍អ៊ុយក្រែនក្នុងពេលឆាប់ៗ។ភាគីនានាត្រូវមានគំនិតឯកភាពរួមក្នុងពេលឆាប់ៗស្តីពី “សង្គ្រាមមិនរាលដាលទៅខាងក្រៅ សង្គ្រាមមិនឡើងកម្តៅ ភាគីនានាមិនញុំញង់” ដើម្បីបង្កលក្ខណសម្បត្តិសម្រាប់ការសម្រេចបាននូវការឈប់បាញ់គ្នា និងរបៀចំការចរចាសន្តិភាពឡើងវិញ។ភាគីចិនរីករាយរួមជាមួយភាគីហុងគ្រី ដើម្បីប្រមូលផ្តុំកម្លាំងគាំទ្រសន្តិភាពកាន់តែច្រើន និងបញ្ចេញមតិយោបល់មានវិចារណញាណឱ្យបានកាន់តែច្រើន ដើម្បីជំរុញស្ថានការណ៍ឱ្យវិវឌ្ឍទៅរកគោលដៅដែលដោះស្រាយបញ្ហាតាមវិធីនយោបាយ៕