ខេត្តស្វាយរៀង:សមត្ថកិច្ច ផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង
បានបញ្ជូនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ទៅតុលាការខេត្តស្វាយរៀង ពាក់ព័ន្ធ ករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនដោយខុសច្បាប់នៅ ស្រុកស្វាយទាប ។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងនារសៀលថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៤នេះថា ដោយអនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន លោកឧត្តមសេនីយ៍ត្រី ប៉ាន់ សុីរ៉ូ ស្នងការរងទទួលផែនការងារព្រំដែន និងលោកវរសេនីយ៍ទោ គង់ សាគុន ស្នងការរងទទួលដឹកនាំវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១១ព្រមទាំងមានការសម្របសម្រួលផ្ទាល់ពីលោកដូរ៉ា អង្គប្រទានព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១២ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៥.៣០នាទី នៅចំណុចផ្លូវខ្សែក្រវ៉ាត់ព្រំដែនចន្លោះបង្គោលព្រំដែនលេខ១៦១-១៦២/១ស្ថិតក្នុងភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ខេត្តស្វាយរៀង កម្លាំងប៉ុស្តិនគរបាលច្រកទ្វាតំបន់ព្រំដែនព្រៃតាអី វរ:សេនាតូចការពារព្រំដែន៦១១បានចេញល្បាតនៅតាមបន្ទាត់ខ្សែក្រវ៉ាត់ព្រំដែន។
ហើយពេលនោះ ក៍បានជួបមុខសញ្ញាសង្ស័យជនជាតិវៀតណាមចំនួន០២នាក់ជិះម៉ូតូ០២គ្រឿង ដោយមានការសង្ស័យសមត្ត្ថកិច្ចក៍បានហៅអោយឈប់ដើម្បីត្រួតពិនិត្យកញ្ចប់កេះអីវ៉ាន់ដែលដឹកតាមតាមម៉ូតូ ពេលនោះជនសង្ស័យដឹងខ្លួនក៍ផ្តួលម៉ូតូនិងកញ្ចប់អីវ៉ាន់ចោលរួចរត់គេចខ្លួនចូលទៅក្នុងទឹកដីប្រទេសវៀតណាម នៅពេលកម្លាំងយើងដេញតាមពីក្រោយ។
ប្រភពបន្តថា ខណៈនោះ ជនសង្ស័យបានដកអាវុធខ្លីបាញ់សំដៅមកលើសមត្ថកិច្ចជាច្រើនគ្រាប់ តែមិនបង្ករអោយមានគ្រោះថ្នាក់មកលើកម្លាំងសមត្ថកិច្ចនោះទេ ។
នៅពេលត្រួតពិនិត្យកេះអីវ៉ាន់ដែលជនសង្ស័យទម្លាក់ចោលយើងបានចាប់យកវត្ថុតាងមួយចំនួនរួមមាន: ម្សៅក្រាមពណ៌សថ្លាជាថ្នាំញៀនប្រភេទកេតាមីនចំនួន០៩កញ្ចប់ ទម្ងន់សុទ្ធ៨៨៦៣,៧៣ក្រាម(៨គីឡូ៨៦៣.៧៣ក្រាម)- បង់អាវុធខ្លី០១ មានគ្រាប់០៤គ្រាប់
– សំបកផ្ទុះ០៣
– ម៉ូតូ០២គ្រឿង និងអត្តសញ្ញាណប័ណ្ណជនជាតិវៀតណាម០១សន្លឹក។
តាមរយះកិច្ចសហប្រតិបត្តិការនៃការបញ្ជូនព័ត៌មានពីសមត្ថកិច្ចកម្ពុជាបានទាន់ពេលវេលានៅវេលាម៉ោង០៧ព្រឹកក្នុងថ្ងៃដដែល សមត្ថកិច្ចវៀតណាមបានបន្តស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមបាន០១នាក់នៅក្នុងទឹកដីប្រទេសវៀតណាម រីឯបក្ខពួកម្នាក់ទៀតកំពុងរត់គេចខ្លួន។
បច្ចុប្បន្នសំណុំរឿងរួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀនបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។