រថយន្ត​សណ្តោង​កុងតឺន័រ​បេីក​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​រងការខូចខាត២​កង់​រួម​ទាំង​បង្គោល​ភ្លើង​២ដេីម​

ចែករំលែក៖

​ភ្នំពេញ​៖រថយន្តកុងតឺន័រមួយគ្រឿងតៃកុងបេីកបរក្នុងល្បឿនលឿនមិនប្រយ័ត្នក៏រេចង្កូតទៅបុករបាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​រងការខូចខាតអស់ចំនួន​២កង់​ព្រម​ទាំង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចំនួន​២ដេីមទៀត​ កាលពី​វេលា​ម៉ោង​១១និង​៤០នាទីយប់​ ថ្ងៃ​ទី​១៧​ ខែ​កក្កដា​ ឆ្នាំ​២០២៤​ ផ្លូវ​ម៉ៅសេទុង​ កែង​ផ្លូវ​១៩៩​ សង្កាត់​ទំនប់ទឹក​ ខណ្ឌ​បឹង​កេង​កង​ ។

​ តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឱ្យដឹង​ថា​ មុន​កេីតហេតុ​គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្ត​ប្រភេទ​សណ្តោង​កុងតឺន័រ​ ហ៊ីយ៉ាន់ដាយ​ ពណ៌​ត្រេអ៊ី​ ពាក់​ស្លាក​លេខ​ ខេមរៈ​ភូមិន្ទ​ 02.3.8433 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង​ទិសដៅ​ ពី​ជើង​ទៅ​ត្បូង​ ក្នុង​ល្បឿន​លឿន​ លុះ​មកដល់​ចំនុច​កេីតហេតុ​ សង្ស័យ​ថា​អ្នក​បេីក​បរ​ងងុយ​ដេក​ងោក​មួយ​ភាំង​ ទេីប​ធ្វើ​ឱ្យរថយន្ត​ជ្រុល​ទៅ​បុុករៈ​ជាមួយ​និង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្ដាល​ឱ្យរង​ការ​ខូចខាត​បាក់​អស់​ចំនួន​២កង់​និង​ធ្វើឱ្យ​បាក់​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ដែល​នៅ​កណ្តាល​ទ្រូង​ផ្លូវ​អស់​ចំនួន​២ដេីម​បន្ថែម​ទៀត​។

...

​ ក្នុង​ហេតុការណ៍​នេះ​ដែរ​ភ្លាមៗ​នោះ​គេ​បាន​ឃើញ​អ្នក​បេីក​បរ​ភ័យ​ស្លន់​ស្លោ​បានចុះ​រត់​គេ​ចេញ​ទៅ​បាត់​តែម្តង​ទៅ​ ។
​ ក្រោយ​ពេល​កេីតហេតុ​ នៅសល់​តែ​មធ្យោបាយ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ជំនាញ​ចរាចរណ៍ឱ្យ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​ ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print