កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបើកធ្វើនៅក្រុងប៉េកាំង

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ កិច្ចប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។

គេហទំព័រ «CCFR China state-controlled media » បានបន្តថា ៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានសម្របសម្រួលកិច្ចប្រជុំពេញអង្គលើកនេះ។លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះ។

គេហទំព័រ «CCFR China state-controlled media » ថា ៖ កិច្ចប្រជុំពេញអង្គបានស្តាប់និងពិភាក្សារបាយការណ៍ការងាររបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលថ្លែងដោយលោកXi Jinping ពិនិត្យពិភាក្សានិងអនុម័តលើ«សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនស្តីពីការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកំណែទម្រង់ដោយគ្រប់ជ្រុងជ្រោយនិងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន»។លោកXi Jinpingក៏បានពន្យល់ពី«សេចក្តីសម្រេចចិត្ត(សេចក្តីព្រាងសម្រាប់ពិភាក្សា)»ដល់អង្គប្រជុំ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print