ភ្នំពេញ ៖ តំបន់ផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម និងកម្ពុជា ក៏បន្តទទួលរបាយទឹកភ្លៀង ។ នេះជាការបញ្ជាក់ពី លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ។
លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ៖ – ទាំងគូ កើតឡើងព្រមគ្នា ។ លោកថា ៖ បើទោះបីជាបាតុភូតទាំងពីរនេះ មានទំនោរដើរទៅឆ្ងាយពីតំបន់របស់យើង ប៉ុន្តែខ្យល់មូសុងនិរតីក្នុងកម្រិតបង្គួរ នឹងបង្កឲ្យមានភ្លៀងបន្តធ្លាក់រាយប៉ាយ ( គ្រាន់តែមិនគំហុកខ្លាំង ) ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទស ។
– តំបន់ផ្ទៃរងទឹកភ្លៀរបស់ទន្លេមេគង្គ ក្នុងប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម និងកម្ពុជា ក៏បន្តទទួលរបាយទឹកភ្លៀង ។ ទឹកទន្លេបន្តកើនឡើង ( ប៉ុន្តែ មិនទាន់ឈានដល់កម្រិតដែលត្រូវប្រកាសឲ្យមានការប្រុងប្រយ័ត្នទេ ) ។
– សូបបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ពិសេសបងប្អូនដែលរស់នៅតាមតំបន់ទំនាបអមសង្ខាងផ្លូវទឹកនានា ៕