ប្រធានាធិបតីកូរ៉េខាងជើងជួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងជើងលោក Kim Jong-un បានទទួលជួបអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Aleksey Krivoruchko ហើយបានពិភាក្សាអំពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងយោធានៃប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានផ្សាយនៅ ថ្ងៃទី 19 ខែកក្កដាថា លោក Kim និងលោក Krivoruchko បានចែករំលែកពីតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរដើម្បីការពារផលប្រយោជន៍សន្តិសុខរួម។
លោក Krivoruchko បានពាំនាំការសួរសុខទុក្ខរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទៅកាន់លោក គីម ហើយមេដឹកនាំកូរ៉េខាងជើងបានផ្ញើសារថ្លែងអំណរគុណផងដែរ។
KCNA មិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតអំពីគណៈប្រតិភូរបស់លោក Krivoruchko ឬគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើងនោះទេ។
ប្រទេសកូរ៉េខាងជើងនិងរុស្ស៊ីបានបង្កើនកិច្ចសហប្រតិបត្តិការយោធាចាប់តាំងពីមេដឹកនាំប្រទេសទាំងពីរបានបើកកិច្ចប្រជុំកំពូលមួយនៅចុងបូព៌ារបស់រុស្ស៊ីកាលពីឆ្នាំមុន ហើយបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រ។
នៅ ថ្ងៃទី 19ខែមិថុនា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើង និងបានជួបពិភាក្សាជាមួយមេដឹកនាំគីម ជុងអ៊ុន។ បន្ទាប់ពីកិច្ចពិភាក្សា មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ លើសពីនេះ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ពូទីន ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យថែទាំសុខភាព ការអប់រំវេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រ ព្រមទាំងកិច្ចព្រមព្រៀងសាងសង់ស្ពានផ្លូវឆ្លងកាត់ទន្លេ Tumannaya នៅតាមព្រំដែននៃប្រទេសទាំងពីរ៕ ដោយធីរីណា

...

រូប​ថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print