ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការសមាគម ដែលធ្វើការលើវិស័យព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា ក្រសួងនឹងរៀបចំសិក្ខាសាសាពិគ្រោះយោបល់លើសេចក្តីព្រាង “ធម្មនុញ្ញវិជ្ជា ជីវៈសារព័ត៌មាន” នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីបង្ហាញ និងពិគ្រោះយោបល់លើសេចក្តីព្រាង “ធម្មនុញ្ញ វិជ្ជាជីវៈសារព័ត៌មាន” ដែលបានតាក់តែងឡើងដោយផ្អែកលើធាតុចូល និងមតិយោបល់របស់អ្នកសារ ព័ត៌មាន ភាគីពាក់ព័ន្ធក្នុងវិស័យព័ត៌មាន ដែលបានចូលរួមសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដា ប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការសមាគម ដែលធ្វើការលើវិស័យព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ជ្រាបជាព័ត៌មាន និងទំនាក់ទំនងចុះឈ្មោះ (RSVP) តាមរយៈ កញ្ញា ឆន ណាវី ដែលមានទូរស័ព្ទលេខ: ០១២ ៨១៨ ៧៦៦ (តេឡេក្រាម) ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤៕ដោយ៖តារា