លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បានចុះទៅដល់ទីតាំងភូមិសាស្ត្រផ្ទាល់ នៅតំបន់ថ្មដា ក្នុងខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ ដោយមានការពញ្ជើញចូលរួមពីសំណាក់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ,មេបញ្ជាការកងទ័ពអាកាស, មេបញ្ជាការរង នាយសេនាធិការ កងទ័ពជើងគោក, មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥, មេបញ្ជាការ បញ្ជាការដ្ឋានទ័ពពិសេស, មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១, មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥២, មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ និង មេបញ្ជាការ កងការពារព្រំដែនលេខ៥០១ផងដែរ។

លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជូនពរដល់កងកម្លាំងសង្គ្រោះជួបតែសំណាងល្អ សុខសុវត្ថិភាព  និងជោគជ័យគ្រប់ភារកិច្ច។

មកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ មានរយៈពេល៨ថ្ងៃហើយ ដែលឧទ្ធម្ភាគចក្រ របស់ កងទ័ពអាកាសបាត់ការទាក់ទងពេលកំពុងហ្វឹកហ្វឺននៅតំបន់ព្រៃ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ 

បើទោះបីជួបការលំបាក ដោយអាកាសធាតុ និងមានភ្លៀងធ្លាក់ច្រើនយ៉ាងណាក្តី កងកម្លាំងចម្រុះ នៅតែបន្តប្រតិបត្តិការ រុករកប្រកបដោយភាពទទួលខុសត្រូវ តាមបទបញ្ជា ដោយបានប្រើប្រាស់គ្រប់មធ្យោបាយ ព្រមទាំងបានប្រើប្រាស់ កងកម្លាំងរុករកពីខាងលើតំបន់ព្រៃ ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ យន្តហោះដ្រូន និងកម្លាំងថ្មើរជើងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ ។

លោកកិតិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងសង្រ្គោះរបស់យើងគ្រប់លំដាប់ថ្នាក់ដែលកំពុងបន្តប្រតិបត្តិការយ៉ាងយកចិត្តទុក ដាក់ ខ្ពស់ បំផុតក្នុងការរុករកឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទងនៅតំបន់ព្រៃក្នុងស្រុក វាលវែង ខេត្តពោធិ៍សាត់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print