សមត្ថកិច្ច បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន៥នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ច បញ្ជូនជនសង្ស័យប្រុស ស្រីចំនួន៥នាក់ ទៅតុលាការ​ពាក់ព័ន្ធករណីរក្សាទុកឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤។

យោងតាមសមត្ថកិច្ច បានឲ្យដឹងថា​ នៅវេលាម៉ោង០១​ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ រហូតដល់ម៉ោង១០យប់ និង០៥នាទី ថ្ងៃទី១៧​ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចង្អុលបង្ហាញពីលោក វរសេនីយ៍ឯក ឡឹក ចំរើន មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការដឹកនាំសម្របសម្រួលនីតិវិធី ពីលោក ឈីវ អុិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានបញ្ជាឱ្យកម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចន្រ្ទា ដឹកនាំដោយលោក​ វរសេនីយ៍ឯក ស្រី​ វុត្ថា មេបញ្ជាការងទទួលជំនាញ បានធ្វើការបង្រ្កាបករណីរក្សាទុកឬជួញដូរ​ និង​ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបុរី CK ផ្ទះល្វែងលេខF06 ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង៊

ប្រភពបន្តថា រហូតដល់ម៉ោង១០និង០៥នាទី យប់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចផ្ទះសំណាក់ថៃអាង២ ជាន់ទី៤ បន្ទប់លេខ៨២ ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ស្រីចំនួន១នាក់ ប្រុសចំនួន៤នាក់។

...

ក្នុងនោះសមត្ថកិច្ច បានដកហូតវត្ថុតាងសរុបរួមមាន៖​ ម្សៅកញ្ចប់ពណ៌ក្រហម(សញ្ញារូបសេះ) ចំនួន២៤៣ កញ្ចប់ មានទម្ងន់ ១៨៣៥,៥ក្រាម ប្រភេទ អិចស្រ្តាស៊ី, ក្រាមពណ៌សចំនួន ៨កញ្ចប់ មានទម្ងន់ ៩២,៨០ក្រាម ប្រភេទ អិចស្រ្តាស៊ី, ក្រាមម៉ត់ពណ៌សថ្លាចំនួន៣កញ្ចប់, ថ្នាំគ្រាប់ពណ៌ក្រហមចំនួន៤កញ្ចប់ មាន​ទម្ងន់ ១៥,៩ក្រាម ប្រភេទ អិចស្រ្តាស៊ី, ម្សៅម៉ត់ពណ៌សចំនួន៦កញ្ចប់ មានទម្ងន់៣៤,១០ក្រាម ប្រភេទមេតំហ្វេតតាមីន, ទូរស័ព្ទចំនួន១១គ្រឿង, ម៉ូតូ ចំនួន១គ្រឿង, ជញ្ចីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន៣ គ្រឿង
,អត្តសញ្ញាណប័ណ្ណវៀតណាមចំនួន ២សន្លឹក, សម្ភារៈប្រើប្រាស់ និងសម្ភារៈវេចខ្ចប់គ្រឿងមួយចំនួន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print