ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ បានកើតឡើងចំនួន ១៤លើក បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ និងរបួសធ្ងន់ស្រាល១៨នាក់។
ប្រភពដដែលបន្តថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ១៤លើកនេះ មានដូចជា៖ (យប់ ១០លើក) បណ្តាលឱ្យមនុស្សស្លាប់ ៥នាក់ (ស្រី ១នាក់), រងរបួសសរុប ១៨នាក់ (ស្រី ២នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ១នាក់) រងរបួសស្រាល ៧នាក់ (ស្រី ១នាក់) និងមិនពាក់មួកសុវត្ថិភាព១៦នាក់ (យប់ ១២៣នាក់)។
ជាមួយគ្នានេះ របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៤លើក (ស្លាប់ ២នាក់, របួសធ្ងន់ ២នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ៤លើក (ស្លាប់ ២នាក់, របួសធ្ងន់ ៤នាក់, ស្រាល ៣នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់, របួសធ្ងន់២នាក់, ស្រាល២នាក់), កត្តាយាន ១លើក (ស្លាប់ ០នាក់, របួសធ្ងន់០នាក់, ស្រាល០នាក់), ស្រវឹង ១លើក (ស្លាប់ ០នាក់, របួសធ្ងន់២នាក់, ស្រាល ១នាក់), កត្តាផ្លូវ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់១នាក់, ស្រាល១នាក់), និងប្រជែងគ្រោះថ្នាក់១លើក (ស្លាប់ ០នាក់, របួសធ្ងន់១នាក់, ស្រាល១នាក់)។
បន្ថែមពីនេះ នាយកដ្ឋាននគរបាលចរាចរណ៍ សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន! ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍! ពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវ សុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យទៅវិញទៅមក! មិនត្រូវបើកបរហួសល្បឿនកំណត់! មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! គោរពច្បាប់ចរាចរណ៍ ស្មេីនិងគោរពជីវិតរបស់លោកអ្នក! មិនត្រូវប្រើប្រាស់ទូរស័ព្ទ ពេលលោកអ្នកកំពុងបើកបរ! ៕ដោយ៖តារា