សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ជួយទំនុកបម្រុង ព្យាបាលបុរសមានជម្ងឺរលាកទងសួតរ៉ាំរ៉ៃ ត្បៀតទងសួត និងដកទឹកក្នុងស្រោមសួតខាងស្តាំ បានជាសះស្បើយ

ចែករំលែក៖

ខេត្តកណ្តាល ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ លោកពូ ផន អូន អាយុ ៥៩ ប្រុស ឆ្នាំ រស់នៅ ភូមិថ្នល់ទទឹង ឃុំដំណាក់អំបិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលគាត់មានជម្ងឺរលាកទងសួតរ៉ាំរ៉ៃ ត្បៀតទងសួត និងដកទឹកក្នុងស្រោមសួតខាងស្តាំ ដែលបានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅមជ្ឈមណ្ឌលឯកទេសជម្ងឺសួតតាំងថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៤ បានត្រឡប់ទៅគេហដ្ឋានរបស់គាត់វិញហើយក្រោយពីបានទទួលបានការព្យាបាលដោយយកចិត្តទុក្ខដាក់ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រចាំមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរួចមក។

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានបញ្ជាក់ថា ៖ លោកពូមានសភាពធូរស្បើយ និងមានសុខភាពល្អប្រសើរ ហើយក៏ត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ជាមួយអារម្មណ៍សប្បាយរីករាយ ព្រមទាំងគោរពអរគុណសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ។

រាល់ការចំណាយទាំងអស់ ទាំងក្នុងការព្យាបាល ស្នាក់នៅ និងហូបចុក ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print