លោកខាងលិចផ្តល់អាវុធដល់អ៊ុយក្រែន ប៉ុណ្ណា ក៏មិនគ្រប់ដែរ បើរុស្ស៉ីបាញ់ស្ទាក់ដ្រូនអ៊ុយក្រែន៧៥គ្រឿង ក្នុងមួយយប់

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤ នៅថ្ងៃចន្ទនេះ រុស្ស៉ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូន ចំនួន៧៥គ្រឿង ដែលហោះចេញមកពីអ៊ុយក្រែន ក្នុងនោះជិត៥០គ្រឿង ត្រូវបានបាញ់កម្ទេចលើតំបន់ Rostov ភាគខាងត្បូង។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយថា ប្រព័ន្ធការពារដែនអាកាស បានបាញ់ស្ទាក់ដ្រូនចំនួន៤៧គ្រឿង នៅលើតំបន់ Rostov, ១៧គ្រឿងនៅលើតំបន់សមុទ្រខ្មៅ និងសមុទ្រ Azov ព្រមទាំង១១គ្រឿង នៅតំបន់ដទៃទៀត ក្នុងនោះរួមមាន១គ្រឿង នៅតំបន់ Belgorod ដែលរងការវាយប្រហារញឹកញាប់។ អាជ្ញាធររុស្ស៉ីបានអះអាងថា បំណែកនៃដ្រូន១គ្រឿង ដែលត្រូវបានបាញ់ទម្លាក់ បានបង្កជាគ្រោះអគ្គិភ័យ នៅរោងចក្រចម្រាញ់ប្រេង១កន្លែង។
បើតាមព័ត៌មានបឋម ពុំមានសេចក្តីរាយការណ៍ពីមនុស្សរងគ្រោះថ្នាក់ស្លាប់ឬរបួស ក្នុងការវាយប្រហារខាងលើឡើយ។ ជាច្រើនខែមកនេះ សឹងតែរៀងរាល់ថ្ងៃ រុស្ស៉ីបានប្រកាសអំពីការបាញ់ស្ទាក់ដ្រូនរបស់អ៊ុយក្រែន ដែលទីក្រុងកៀវអះអាងថា គឺជាការឆ្លើយតបមកវិញ សម្រាប់ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី ដែលមានគោលដៅលើ ទីតាំងយោធានិងស៉ីវិលរបស់អ៊ុយក្រែន ចាប់តាំងតែពីទីក្រុងមូស្គូបានបើកការឈ្លានពាន លើប្រទេសជិតខាងខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២២៕

...

រូបថត: GD&TD

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print