សមត្ថកិច្ចរកឃើញកង់បុរសជនជាតិជប៉ុនដែលត្រូវចោរលួចយកទៅហើយ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៌មានតាមបណ្តេញសង្គមហ្វេសប៊ុក បុរសម្នាក់បានប្រគល់កង់១គ្រឿងដែលបានទិញពីជនមិនស្គាល់មុខមួយក្រុមឲ្យទៅសមត្ថកិច្ច កាលម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

...

បុរសដែលទទួលទិញកង់ឈ្មោះ លី ងួន អាយុ៥០ឆ្នាំ មុខរបរជាចុងភៅ ស្នាក់នៅផ្ទះគ្មានលេខ ក្រុមទី4 ភូមិទ្រ្ទា3 សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

គួររំលឹកផងដែរថា បុរសជនជាតិជប៉ុនម្នាក់ បានជិះកង់ចេញពីប្រទេសរបស់ខ្លួន ដោយបានធ្វើដំណើរឆ្លងកាត់ ជាច្រើនប្រទេសមកហើយ លុះជិះមកដល់ប្រទេសកម្ពុជា បានចតនៅកន្លែងចំណត របស់សណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ កាលពីវេលាម៉ោង ៧យប់ថ្ងៃទី១៨ កក្កដា លុះនៅម៉ោង៨ និង៣០នាទីព្រឹកថ្ងៃទី១៩ ខែកក្កដានេះ ពេលលោកចេញមក ស្រាប់តែរកកង់មិនឃើញ ទើបលោកមកដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរក ហើយបុរសរូបនោះក៏ព្យាយាមដើររកតាមកន្លែងលក់កង់ផងដែរ។

សមត្ថកិច្ចបានសន្និដ្ឋានថា កង់នេះពិតជារបស់ជនជាតិជប៉ុន ដែលបាត់នោះ ឥឡូវរកឃើញវិញហើយ ពេលនេះកំពុងរក្សាទុករងចាំម្ចាស់មកទទួលយកទៅវិញ៕

bd3173c7-4cf7-4aa7-b80d-0f20cad33eec

13892108_1447664518593612_6962140832003128686_n

ជប៉ុន១

13895057_1447664525260278_5219096922795904471_n

13873055_1136754726387938_7023704455798230202_n

13654194_1136754926387918_3628474163880682446_n

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print