ស្លាប់ម្នាក់របួសធ្ងន់២ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានមនុស្សម្នាក់ស្លាប់និងរបួសធ្ងន់២ នាក់ដោយគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នា នៅខេត្តស្វាយរៀង។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាករណីទី១បានកើតឡើងនៅវេលាម៉ោង១២និង៤៥នាទីយប់ឈានចូល
ថ្ងៃទី ២៣ខែ កក្តដា ឆ្នាំ ២០២៤ លើផ្លូវជាតិលេខ ០១ Km ១២៥/១២៦  ស្ថិ
តក្នុងភូមិ បាក់រនាស់ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង មាន រថយន្តម៉ាក Highlander ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ ២V ២៨១៣ដោយ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ដោយបានធ្វើដំណើរពីលិចទៅកើត មិនប្រកាន់ស្តាំ    ក៏បុកជាមួយ ម៉ូតូម៉ាកស៊ុយសូគី Nex ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ១HH ៧៩២៥ បើកបរដោយឈ្មោះ វឿន វណ្ណដេត ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មកររោងចក្រ រស់នៅភូមិ ដូនលែប ឃុំ គោកព្រីង ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង  ដែលធ្វើដំណើរពីកើតទៅលិច មិនពាក់មួកសុវត្ថិភាព យ៉ាងពេញទំហឹង ( ស្លាប់នៅកន្លែងកើតហេតុ )  ម៉ូតូខូចខាតធ្ងន់ ។

ក្រោយមកអ្នកបើករថយន្តឃើញសភាពការណ៍មិនស្រួលក៏បានរត់គេចខ្លួនភ្លាមបន្សល់តែរថយន្តនៅនឹងកន្លែងកើតហេតុ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែក
មធ្យោបាយ ធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចអូសយកមក រក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់។

ករណី ទី២បានកើតឡើង កាលពីវេលាម៉ោង១១និង០៥នាទីយប់ ថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១ ចន្លោះគឺឡូម៉ែត្រ១៥១-១៥២ស្ថិតក្នុងភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង  មានម៉ូតូ០១គ្រឿងម៉ាកHONDA-C-125 ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង1J-1890  បើកបរដោយឈ្មោះម៉ឹក ឡុង ភេទប្រុស អាយុ២០ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រៃទប់ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតខេត្តស្វាយរៀង ធ្វើដំណើរពីលិចទៅកើត ក៏បានបុកប៉ះនិងអ្នកបណ្តើរម៉ូតូ០១គ្រឿងម៉ាក់HON DA  -C125 ពាក់ស្លាកលេខភ្នំពេញ1BB-3779អ្នកបណ្តើរម៉ូតូ(ម៉ូតូអស់សាំង)មានឈ្មោះចាន់ ស្រស់ភេទប្រុសអាយុ ២៧ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ទីលំនៅបច្ចុប្បន្នភូមិគរ ឃុំដូងស្រុករមាសហែកខេត្តស្វាយរៀងបណ្ដាលឲ្យរងរបួសធ្ងន់និងអ្នករួមដំណើរឈ្មោះហួន សុងភេទប្រុសអាយុ ២៦ ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់មានទីលំនៅភូមិបឹងសង្កែ ឃុំអំពិលប្រាំដើមស្រុកបវិលខេត្តបាត់ដំបងបណ្ដាលរងរបួសបែកក្បាលពីខាងក្រោយ។

បច្ចុប្បន្ន អ្នករងរបួសទាំង០២នាក់សំរាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

មធ្យោបាយ  ទាំង០២គ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញដើម្បីចាត់ការបន្តតាមច្បាប់។

...

សមត្ថកិច្ចបានបញ្ជាក់ថា ហេតុ អ្នកបើកបរម៉ូតូHON DA ពាក់ស្លាកលេខស្វាយរៀង1J-1890 បើកល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print