យុវជន សូមត្រៀម CV ដាក់ពាក្យ! ខណៈ​ក្រុមហ៊ុនធំៗ ១៧ នឹងផ្តល់ឱកាសការងារចំនួន ១ ៤៥០កន្លែង ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ

ចែករំលែក៖

ភ្នំពេញ​៖​ យុវជន សូមត្រៀម CV ដាក់ពាក្យ! ក្រុមហ៊ុនធំៗ ១៧ នឹងផ្តល់ឱកាសការងារចំនួន ១ ៤៥០ កន្លែង ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុង “វេទិកាការងារ និងឱកាសកម្មសិក្សាការងារ” ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

សូមជម្រាបជូនថា​ វេទិកាការងារនេះ ត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និង ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

...

ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខ ០១៦ ៧៨ ៦៦ ៥៥ និងតេលេក្រាម ឬ CoolApp លេខ ០៧៧ ២៣ ២៣ ៧៨ ឬ ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer)៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print