មន្ត្រីការិយាល័យគ្រឿងញៀនខេត្តស្ទឹងត្រែងត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តឡោមព័ទ្ធឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី

២៤ ខែកក្កដា ឆ្នាំ២០២៤កម្លាំងកងរាជអាវុធ
ហត្ថខេត្តស្ទឹងត្រែងបានបញ្ជូនថ្នាក់ដឹ
កនាំផែនការិយាល័យប្រឆាំងគ្រឿង
ញៀនខេត្តស្ទឹងត្រែងទៅពន្ធនាគារតា
មដីកាបង្គាប់ឲ្យឃុំខ្លួនរបស់តុលាការក្រោយប្រតិបត្តិការស៊ើបអង្កេតចុះបង្ក្រាបជាបន្តបន្ទាប់ក្នុងករណី ពាក់
ព័ន្ធគ្រឿងញៀន។

ផ្ទះប្រធាន
ការិយាល័យប្រឆាំងគ្រឿងញៀន ខេត្ត
ស្ទឹងត្រែង ដែលកម្លាំងកងរាជអាវុធបានចុះ
ប្រតិបត្តិការឡោមព័ទ្ធ
កាលពីរសៀលថ្ងៃទី២១កក្តដា ២០២៤ស្ថិតនៅផ្លូវទំនប់បេតុង
ភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

យោងតាមព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាករណីកម្លាំកងរាជអាវុធហត្ថចុះឡោមព័ទ្ធនិងឃាត់ខ្លួនប្រធានការិ
យាល័យគ្រឿងញៀននៅគ្រានោះគឺយោងទៅតាមចម្លើយសារភាពរបស់ជនសង្ស័យក្នុងករណីលួចនិងកាត់ខ្សែភ្លើងនិងប្រើប្រាស់គ្រឿងញៀន។

ចម្លើយសារភាពទាំងនោះក៏មានការពាក់ព័ន្ធប្រធាននិងអនុប្រធានការិយាល័យប្រឆាំ
ងគ្រឿងញៀនចំនួនពីរនាក់ថែមទៀតផង។

បន្ទាប់ពីការឃាត់ខ្លួនប្រធានការិយា
ល័យប្រឆាំងគ្រឿងញៀនរួមអនុប្រធា
នពីរនាក់ផ្សេងទៀតកម្លាំងសមត្ថកិច្ច
កងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានបន្តនីតិវិធីក្នុងការស្រាវជ្រាវស៊ើប
អង្កេតយ៉ាងហ្មត់ចត់រយៈពេលបីថ្ងៃ
ដើម្បីជៀសវាងប៉ះពាល់ដល់កិត្តិយស

ក្រោយការស៊ើបអង្កេតកម្លាំងកង
រាជអាវុធហត្ថបានបញ្ជូនប្រធានការិ
យាល័យប្រឆាំងគ្រឿងញៀនរួមអនុ
ប្រធានការិយាល័យចំនួនពីរនាក់ទៀតទៅតុលាការហើយព្រះរាជអាជ្ញាក៏បានចោទប្រកាន់និងបញ្ជូនបន្តទៅចៅ
ក្រមស៊ើបសួរ និងបញ្ជូនបន្តទៅឃុំនៅពន្ធនាគារហើយនៅរសៀលថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣នេះ។

លោក អូត ស៊ីវត្ថា ស្នងការនគបាលខេត្តស្ទឹងត្រែងបាននិយាយតាមប្រព័ន្ធតេឡេក្រាមប្រាប់សារព័ត៌មានកាលពីព្រឹកថ្ងៃទី២៤កក្តដា២០២៤
នេះថា ព្រោះនេះគ្រាន់តែជាចម្លើយសារភាពអាចោរលួចខ្សែភ្លើងដែលវាប្រើប្រាស់គ្រឿងញៀនទេបើភស្តុតាងពិតមិនពិតអាហ្នឹងអត់ទាន់មានទេ អញ្ចឹងបើមានភស្តុតាងពិតអាហ្នឹងធ្វើតាមច្បាប់ចុះមានតែប៉ុនហ្នឹងទេ។

លោក ឈុំ ស៊ាងហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តស្ទឹងត្រែងបានមាន
ប្រសាសន៍កាលពីព្រឹកថ្ងៃទី ២៤ កក្តដា ២០២៤នេះដែរថា ក្នុងសំណុំរឿងខាងលើនេះ ព្រះរាជអាជ្ញានិងចៅក្រមបានចោទប្រកាន់រួចរាល់និងចេញដីកាឃុំខ្លួនរួចហើយ។

ចំណែកវត្ថុតាងរឹបអូសរួមមាន ប្រាក់ដុល្លារសុទ្ធចំនួន ៤ម៉ឺនដុល្លារ(បួនម៉ឺនដុល្លារ)ប្រាក់ដុល្លារក្លែងក្លាយ(លុយសែន)ចំនួន
១៧៨.១០០ដុល្លារ(ដប់ប្រាំពីម៉ឺនប្រាំបីពាន់មួយរយដុល្លា)គ្រឿងញៀនចំនួន
៣,១៧ក្រាម ទូរស័ព្ទដៃ៥គ្រឿង
រថយន្តម៉ាកហាយឡិនឌ័រ១គ្រឿង និង
អាវុធខ្លី១ដើម គ្រាប់៣៤គ្រាប់ផងដែរ។

តាមប្រភពបានឱ្យដឹងថា សាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនសង្ស័យ ៣នាក់ ត្រូវបានគេស្គាល់ គឺ

១.ឈ្មោះ ចែម ផានិត មានឋានៈវរសេនីយ៍ឯក (ស័ក្តិ៥) មានតួនាទីជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង ។

ទី២.ឈ្មោះ ចាន់ រដ្ឋា ឋានៈវរសេនីយ៍ត្រី (ស័ក្តិ៤) ជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត និងទី៣.ឈ្មោះ ឃឹម លាងឃាន់ ឋានៈវរសេនីយ៍ត្រី (ស័ក្តិ៤) ជានាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង៕

...

ដោយ៖ ជីវ័ន្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print