ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ពោធិ៍សាត់​ នៅព្រឹកថ្ងៃ​អាទិត្យ​ទី​២៨​ ខែកក្កដា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញមុខ​ជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ជាសាធារណៈ​ មុននិងបញ្ជូនខ្លួនទៅ​សាលាដំបូងខេត្ត​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​។

ប្រភពដដែលបន្តថា​ មានករណី អំពើហង្សាដោយចេតនាមានស្ថានទម្ងន់ទោស (វាយនឹងដំបងឈើ) កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចភូមិអូរព្រាល ឃុំសំរោង ស្រុកភ្នក្រវាញ ខេត្តពោធិ៍សាត់ដែលបង្ករឡើងដោយ៖​ ជនសង្ស័យឈ្មោះ មិន សាអុីវ ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិ មកល់ ឃុំ រកាត ស្រុក ភ្នំក្រវាញ ខេត្ត ពោធិ៍សាត់ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ2015 លេខតួលេខម៉ាសុីនND125ME-9045117ពាក់ស្លាកលេខ កំពង់ចាម 1Q:7285 កាន់ដំបងឈើប្រវែង១ម៉ែត្រ ទៅវៃជនរងគ្រោះឈ្មោះ អេង សុខខុម ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដែលកំពុងអង្គុយផឹកស្រាស នៅផ្ទះរបស់ឈ្មោះ ប៊ុន សុខ ភេទស្រីរស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវចំនួន០២ដំបង ១ដំបងត្រូវចំក្បាល និង១ដំបងទៀតចំដៃខាងឆ្វេងបណ្ដាលអោយបាក់ដៃ ហើយក៏បានស្រែកជេរទៅលើជនរងគ្រោះទៀតថាអាចុយម្រាយ បើអ្ហែងខ្លាំងទៅប្ដឹងទៅ រួចជនសង្ស័យក៏បានឡើងជិះម៉ូតូត្រឡប់ចេញទៅវិញបាត់ទៅ។

មូលហេតុ ជនសង្ស័យបានខឹងនឹងជនរងគ្រោះជិះម៉ូតូរបស់ខ្លួនដោយពុំបានប្រាប់ហើយធ្វើអោយម៉ូតូដួលវៀចហ្វ្រាំង និង វៀចឈ្នាន់ កាលពីម្សិលម៉ិញ។

...

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចបាននាំជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ នឹងបានរាយការជូនលោក​ កូយ កាន់យ៉ា ព្រះរាជ្ញអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print