លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៨ ខែកក្កដា រកឃើញយានយន្តល្មើសចំនួន ៤៥០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថាចំនួនគោលដៅសរុប ១០៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៣៦គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ២៣២គ្រឿង និងម៉ូតូ ៤០២គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៤៥០គ្រឿង, រថយន្តធំ ២គ្រឿង, រថយន្តតូច ១៩២គ្រឿង និងម៉ូតូ ២៥៦គ្រឿង ត្រូវបាន ផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៨ថ្ងៃ ពីថ្ងៃទី១-២៨ ខែកក្កដា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្ត ចូលគោលដៅចំនួន ១១,៣៧៨គ្រឿង, រថយន្តធំ ៣១២គ្រឿង, រថយន្តតូច៤,២៦២គ្រឿង, ម៉ូតូ ៦,៨០៤ គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨,២៩៨គ្រឿង, រថយន្តធំ ១៦១គ្រឿង, រថយន្តតូច ២,៨២៧គ្រឿង និងម៉ូតូ ៥,៣១០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print