អាណិតឪពុកម្ដាយណាស់..! សិស្សសាលា០២នាក់ ត្រូវនរបាលខណ្ឌដង្កោ ចាប់បញ្ចូនទៅតុលាការ បន្ទាប់ពីបង្កហិង្សាដោយចេតនា ធ្វេីឲ្យអ្នកដទៃរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យជាសិស្សសាលាចំនួន០២នាក់ ក្នុងចំណោមបក្ខពួក០៣នាក់ ត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាប់បញ្ចូនខ្លួនទៅតុលាការ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៤ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រើកាំបិតបុ័ងតោកាប់បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់)កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៤និង៣០នាទីត្រង់ចំណុច ហាងកាហ្វេយីហោ ប៊ីប៊យ ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡោ សុវណ្ណសូរិយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (រងរបួសធ្ងន់)។ ចំណែកជនសង្ស័យដែលឃាត់ខ្លួនបានចំនួន០២នាក់ ០១/ឈ្មោះ វាសនា សុខវិជ្ជា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ សិស្ស មានទីលំនៅផ្ទះលេខ១៩៩ ផ្លូវលេខ០៥ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី២ឈ្មោះ សំបូរ ហេរ៉ូ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ឃាត់ខ្លួននៅវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី២៧ ខែកក្កដាឆ្នាំ២០២៤ ត្រង់ចំណុច ហាងកាហ្វេយីហោ ចរណៃ ផ្លូវលេខ០១ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងករណីនេះ សម្ភារៈបន្សល់ទុក:១/ម៉ូតូម៉ាកSUZUKI NEX ពណ៍ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១JY-៨០០៧ ចំនួន០១គ្រឿង ២/កាំបិតបុ័ងតោ ចំនួន០១ដើម ៣/ទូរស័ព្ទដៃចំនួន០២គ្រឿង(ម៉ាកIPHONE X ពណ៌ស ចំនួន០១គ្រឿង,ម៉ាកIPHONE ១១ ពណ៌ទឹកសណ្តែក ចំនួន០១គ្រឿង) ។ ខណៈសម្ភារ:បាត់បង់: គ្មាន ។
គួររំលឹក ថា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៣និង១០នាទី ជនរងគ្រោះឈ្មោះ ឡោ សុវណ្ណសូរិយ៉ា ភេទប្រុស អាយុ១៦ឆ្នាំ បានជិះម៉ូតូ០១គ្រឿង ម៉ាកHONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១CM-៥៣៧០ ចេញពីផ្ទះស្ថិតនៅភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មកហាងកាហ្វេយីហោ ប៊ីប៊យ ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ពេលជនរងគ្រោះមកដល់ហាងកាហ្វេយីហោ ប៊ីប៊យ ខាងលើ ជនរងគ្រោះក៏បានចូលទៅអង្គុយផឹកភេសជ្ជៈនៅខាងក្នុងហាង។
លុះដល់វេលាម៉ោង១៤និង៣០នាទី ថ្ងៃខែឆ្នាំដដែល ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូ០១គ្រឿងម៉ាកSUZUKI NEX ពណ៌ស លាយក្រហម មិនចាំសេរី មិនចាំស្លាកលេខ បានធ្វើសកម្មភាពយកកាំបិតបុ័ងតោចូលមកកាប់ជនរងគ្រោះត្រូវចំកែងដៃខាងស្ដាំ និងស្មា ខាងស្ដាំ (រងរបួសធ្ងន់) រួចជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនបាត់។ បន្ទាប់ជនរងគ្រោះក៏បានមកមន្ទីរពេទ្យបង្អែកដង្កោ ដើម្បីលាងរបួស និងដេរចំនួន២០ថ្នេរ ហើយឈ្មោះ ឡោ ថេរ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះក៏បាននាំជនរងគ្រោះមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យយកមកធ្វើការសាកសួរចាត់ការតាមនីតិវិធីច្បាប់ ។
រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង៤០នាទី សមត្ថកិច្ចជំនាញក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ទី០១/ឈ្មោះ វាសនា សុខវិជ្ជា ភេទប្រុស អាយុ១៧ឆ្នាំ ទី០២/ឈ្មោះ សំបូរ ហេរ៉ូ ភេទប្រុសអាយុ១៤ឆ្នាំ រួមនិងវត្ថុតាង ត្រង់ចំណុច ហាងកាហ្វេយីហោ ចរណៃ ផ្លូវលេខ០១ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរតាមនីតិវិធីច្បាប់។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថារូបគេ(ជនសង្ស័យ)ពិតជាបានធ្វើសកម្មភាពយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ប្រាកដមែន៕ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print