ក្រសួងមហាផ្ទៃ រៀបចំពិធីផ្សព្វផ្សាយព្រឹតិ្តការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍របស់អង្គភាព ក្រោមចំណុះ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ បានរៀបចំពិធី «ផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេបប្រចាំសប្តាហ៍» របស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ដែលមានការអញ្ជើញចូលរួមដោយ លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ នេះបើយោងតាមអគ្គនាយកដ្ឋានបច្ចេកវិទ្យឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ។

សូមបញ្ជាក់ថា ៖ យោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និង លិខិតលេខ ២១៥២សជណ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០២៤ បានដាក់ចេញជាគោលការណ៍ណែនាំដល់អង្គភាពចំណុះក្រសួងមហាផ្ទៃ ធ្វើការផ្សព្វផ្សាយពីព្រឹត្តការណ៍សំខាន់ៗពាក់ព័ន្ធនឹងតួនាទី ភារកិច្ច និងបេសកកម្ម របស់ក្រសួងមហាផ្ទៃជារៀងរាល់សប្តាហ៍ជូនដល់ថ្នាក់ដឹកនាំ និងអង្គភាព ចំណុះក្រសួងមហាផ្ទៃ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print