ភ្នំពេញ ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងអំណរគុណ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចំពោះការផ្តល់នូវ «សៀវភៅ ស» ចំនួន ២០ក្បាល ។
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានទទួលរួចហើយនូវ «សៀវភៅ ស ស្តីពី មូលដ្ឋានគ្រឹះ ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម អ្នកផលិតមាតិកា និងអ្នកប្រើប្រាស់អ៊ីនធឺណិត ដែលសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានផ្តល់ជូនដើម្បីប្រើប្រាស់ ជាជំនួយស្មារតី និងផ្តល់ជាចំណេះដឹងបន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអង្គភាព អ.អ.រ.។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមសម្តែងការកោរសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម ក្នុងការបង្កើត ស្នាដៃនេះឡើង ដែលជាប្រយោជន៍ ដល់សង្គមជាតិនិងប្រជាជនកម្ពុជា ហើយបានចែករំលែកនូវសៀវភៅដ៏មានតម្លៃនេះ ដល់អង្គភាព អ.អ.រ. និងសូមជូនពរ ឯកឧត្តមប្រធាន ព្រមទាំងសហការី នៃសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានយ៉ាងស្មោះស្ម័គ្រពីខ្ញុំ៕
ដោយ ៖ សិលា