ក្រោយការគំរាមធ្វើអន្តរាគមន៍ចូលអ៉ីស្រាអែល រដ្ឋមន្ត្រីការបរទេស ជំរុញឱ្យ NATO បណ្ដេញទួរគីចេញពីអង្គការនេះ​

ចែករំលែក៖

សារព័ត៌មាន Reutersបានផ្សាយថារដ្ឋមន្ត្រីការបរទេសអ៉ីស្រាអែល លោក Israel Katz កាលពីថ្ងៃចន្ទ ទី២៩ ខែកក្កដា បានជំរុញឱ្យ NATO បណ្ដេញទួរគីចេញពីបក្សសម្ព័ន្ធយោធាមួយនេះ បន្ទាប់ពីលោកប្រធានាធិបតី Tayyip Erdogan បានគំរាមថាប្រទេសរបស់លោកអាចនឹងធ្វើអន្តរាគមន៍ចូលទៅក្នុងប្រទេសអ៉ីស្រាអែល ដូចដែលទួរគីធ្លាប់បានធ្វើនៅលីប៊ី និងតំបន់ Nagorno-Karabakh កាលពីអតីតកាល។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការបរទេសអ៉ីស្រាអែល បានគូសបញ្ជាក់ដូច្នេះថា «ដោយសារតែការគំរាមរបស់ប្រធានាធិបតីទួរគី លោក Erdogan ថានឹងឈ្លានពានអ៉ីស្រាអែល ព្រមទាំងវោហាសាស្ត្រដ៏គ្រោះថ្នាក់របស់គាត់ រដ្ឋមន្ត្រីការបរទេសលោក Israel Katz បានណែនាំឱ្យក្រុមមន្ត្រីការទូត…ធ្វើការទំនាក់ទំនងជាមួយសមាជិក NATO ផ្សេងទៀតទាំងអស់ ដើម្បីអំពាវនាវឱ្យមានការថ្កោលទោសទួរគី និងទាមទារឱ្យបណ្ដេញទួរគីចេញពីបក្សសម្ព័ន្ធយោធាមួយនេះ»។
លោក Erdogan ដែលបានចេញមុខរិះគន់សង្រ្គាមរបស់អ៉ីស្រាអែលក្នុងតំបន់ហ្កាហ្សា បានលើកឡើងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនថា ទួរគីអាចនឹងធ្វើអន្តរាគមន៍ចូលអ៉ីស្រាអែល ដើម្បីការពារប្រជាជនប៉ាឡេស្ទីន ដូចដែលទួរគីធ្លាប់បានចូលទៅក្នុងតំបន់ Karabakh និងប្រទេសលីប៊ីដែរ។ តែលោកមិនបានបញ្ជាក់លម្អិតថា តើអ្វីទៅជាអន្តរាគមន៍របស់ទួរគីនោះទេ។
ជុំវិញការគំរាមនេះដែរ លោក Israel Katz បានចោទថា លោក Erdogan កំពុងដើរតាមជំហានរបស់អតីតមេដឹកនាំអ៉ីរ៉ាក់ Saddam Hussein ជាមួយការគំរាមវាយប្រហារលើអ៉ីស្រាអែល ហើយថា លោក Erdogan មិនត្រូវភ្លេចនោះទេចំពោះអ្វីដែលបានកើតឡើងលើអតីតមេដឹកនាំអ៉ីរ៉ាក់រូបនេះដែលត្រូវបានគេកាត់ទោសប្រហារជីវិតដោយព្យួរ.ក៕ ដោយធីរីណា

...

រូបថត​: DPA

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print