នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ក្រោយធ្វើសកម្មភាពកាច់ ក លួចម៉ូតូ បាន៧ថ្ងៃតែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ២៩ខែកក្កដា ឆ្នាំ ២០២៤ វេលាម៉ោង ៧និង ៣០នាទីល្ងាច នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោម២នាក់ ក្រោយធ្វើសកម្មភាពកាច់ ក លួចម៉ូតូ បាន៧ថ្ងៃតែរត់មិនរួចនៅចំណុចបន្ទប់ជួល ផ្លូវលំ  ក្រុមទី១ ភូមិស្វាយប៉ាក  សង្កាត់ស្វាយប៉ាក  ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

_ជនរងគ្រោះឈ្មោះ ប៉ុក ដាវិឌ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិ អកយំ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

_ ជនសង្ស័យ ទី១ ឈ្មោះ រ៉ែន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ  ( គេចខ្លួនបាត់ ) ។

_ជនសង្ស័យ ទី២ ឈ្មោះ យ៉ យាំងដូ  ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ  ( ឃាត់ខ្លួន មានសាធាតុញៀន  ) ។
* សម្ភារៈបាត់បង់ : ( គ្មាន )
* សំភារៈ ដកហូតមាន :
_ម៉ូតូ ០១គ្រឿងម៉ាក Hogda C១២៥ ពណ៌ខ្មៅ លេខតួ/ម៉ាសុីន៨៧៥២៦៩៣  ផ្លាកលេខកណ្ដាល១R-២១០៥ ( ប្រគល់ទៅឲ្យជនរងគ្រោះវិញ ) ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថានៅខែឆ្នាំវេលាម៉ោងខាងលើ ជនសង្ស័យទាំង២នាក់ខាងលើ បានធ្វើសកម្មភាពលួចម៉ូតូ  នៅចំណុចខាងលើបានសម្រេចហើយគេចខ្លួនបាត់ បន្ទាប់មកនៅថ្ងៃ២៣ខែកក្កដាឆ្នាំ២០២៤ដដែលជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ ក្រោយពីទទួលពាក្យបណ្ដឹងជនរងគ្រោះរួចកម្លាំងខណ្ឌ+ប៉ុស្តិ៍ស្វាយប៉ាកបានចុះត្រួតពិនិត្យកន្លែងកើតហេតុនិងឆែកកាំមេរ៉ាសុវត្ថិភាព ស្រាវជ្រាវកំណត់មុខសញ្ញាបានឈានដល់យកម៉ូតូជនរងគ្រោះវិញបាននៅចំណុចភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រីឯជនសង្ស័យទាំងពីរនាក់បានរត់គេចខ្លួនបាត់ រហូតមកដល់ថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៤ វេលាម៉ោង៧និង៣០នាទីល្ងាច កម្លាំងខណ្ឌ+ប៉ុស្តិ៍ស្វាយប៉ាកបានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះយ៉ យាំងដូ ហៅសិន នៅចំណុច ផ្លូវលំ ក្រុមទី៥ ភូមិ៣ សង្កាត់ច្រាំងចំរេះទី១  យកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរចម្លើយតែម្ដង ។
រីឯបក្ខពួក០១នាក់ទៀតឈ្មោះ រ៉ែន កម្លាំងខណ្ឌ+ប៉ុស្តិ៍ស្វាយប៉ាកកំពុងធ្វើការស្រាវជ្រាវតាមចាប់បន្ត ។

ចំពោះមុខកំលាំងជំនាញខណ្ឌប៉ុស្តិ៍កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print