ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា ៖ ខ្ញុំពិតជាមានសេចក្ដីសោកស្ដាយ ដោយបាន ទទួលដំណឹងមរណភាពនាយទាហាន នៃ កងទ័ព ជើង អាកាស ទាំង២ គឺលោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានបាត់ខ្លួន អំឡុង ពេលហ្វឹកហ្វាត់ ដោយឧទ្ធម្ភាគចក្រ បាន បាត់ការទាក់ទងកាលពីថ្ងៃទី១៣ ខែកក្កដា កន្លងទៅនេះ។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានចាត់ទុកថា ៖ មរណភាព របស់ លោក ទាំង២ គឺជាការបាត់បង់ធនធានមនុស្ស ស្វាមីល្អ ឪពុកល្អ និងយោធិនសកម្ម ក្នុង ជួរ កង យោធពល ខេមរភូមិន្ទ ។ ខ្ញុំសូមចូល រួម រំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធ លោកទាំង២ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ ៖ សិលា
...