លិខិតមិត្តអ្នកអាន ៖ បញ្ហាស្រាបៀរនេះ ដូចជាផុសផុលបំផុត ដែល​ពង្វក់​ ក្មេងៗឱ្យប្រឡូកក្នុងគ្រឿងស្រវឹង !

ចែករំលែក៖

ភ្នំពេញ ៖ គួរមានវិធានការច្បាប់ចំពោះទីតាំងណាដែលផ្តល់ឱកាសឱ្យក្មេងៗប្រុសស្រីប្រមូលផ្តុំគ្នាផឹកគ្រឿងស្រវឹង គេចសាលា ព្រោះពួកគេនៅក្មេងសេចក្តីណាស់ ងាយបាត់បង់ឱកាសរៀនសូត្រ។ 

បើបណ្តែតបណ្តោយបែបនេះ យុវជនរបស់យើងកាន់តែយ៉ាប់យុឺនទៅហើយ ពិសេសការភ្លើតភ្លើនសប្បាយទាំងភ្លេចការរៀនសូត្រ ក្បត់ទំនុកចិត្តឪពុកម្តាយ អាណាព្យាបាល អាចខូចអនាគតនៃប្រភពធនធានមនុស្ស ពន្លកថ្មីរបស់សង្គមជាតិយើងនេះ ។ 

សូមម្ចាស់ហាងចូលរួមជាមួយសង្គមជាតិយើងផង បើក្មេងមិនទាន់គ្រប់អាយុគួរកុំលក់ស្រាអោយអី ដើម្បីជួយឱ្យអនាគតពួកគេមានពន្លឺ បើនៅតែលក់ឱ្យមានតែពន្លិច ! ហើយត្រូវត្រឡប់សួរខ្លួនឯងវិញថា  ចុះកូនរបស់អ្នកយកគ្រឿងស្រវឹងធ្វើជាត្រីមុខ តើអារម្មណ៍អ្នកយ៉ាងណា ? 

សូមបញ្ជាក់ថា ៖ យោងតាមក្រមព្រហ្មទណ្ឌ២០០៩ ត្រង់មាត្រា ៣៤៣ ដែលចែងពីបទញុះញង់អនីតិជនឱ្យបរិភោគគ្រឿងស្រវឹង៖ អំពើញុះញង់អនីតិជនដោយផ្ទាល់ឱ្យបរិភោគជាប្រចាំ និងយ៉ាងច្រើននូវគ្រឿងស្រវឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល ។

មួយរយៈនេះឃើញថា ៖ គណៈបញ្ជាការឯកភាពខេត្តមួយចំនួនបានផ្សព្វផ្សាយជូនដំណឹងឱ្យរុះរើផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងតាមបណ្តាផ្លូវសាធារណៈ ទីប្រជុំជន និងតម្រូវឱ្យរុះរើដោយស្ម័គ្រចិត្ត ប្រយោជន៍ការពារដល់សុខុមាលភាព របស់ពលរដ្ឋ ហើយមានការគាំទ្រពីប្រជាពលរដ្ឋយ៉ាងពេញទំហឹងផងដែរ ៕ 

ដោយ ៖ លិខិតមិត្តអ្នកអាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print