ក្មេងទំនើង ០៤នាក់ ត្រូវបានកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បង្ក្រាប និងឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង : កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅយប់ថ្ងៃ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់អោយដឹងថា : អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្នុងការងារបង្ក្រាបក្មេងទំនើងទូទាំងខេត្តស្វាយរៀង ដោយនៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ កងកម្លាំង នៃផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលជំនួយការការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការស្រាវជ្រាវ និងបង្ក្រាបក្រុមក្មេងទំនើង ០១ក្រុម ឃាត់ខ្លួនចំនួន ០៤នាក់ ប្រុស  ដែលបានយកដំបង និងកាំបិតកាប់លើជនរងគ្រោះ ០១នាក់ ប្រុស បណ្តាលអោយរងបួសធ្ងន់ នៅចំណុចខាងត្បូងស្រះវង់ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងព្រមទាំងបានដកហូត ម៉ូតូធ្វើសកម្មភាព ០២គ្រឿង។

នៅចំពោះ មុខសមត្ថកិច្ចក្រុមក្មេងទំនើង បានឆ្លើយសារភាពថាខ្លួន និងបក្សពួក ពិតជាបានធ្វើសកម្មភាពវាយ និងកាប់លើជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន ក្រុមក្មេងទំនើង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print