បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការលើវិស័យឧស្សាហកម្មនិងពាណិជ្ជកម្មរវាងចិននិងអាមេរិក ជំរុញសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិននិងអាមេរិកឱ្យដើរទៅមុខកាន់តែឆ្ងាយកាន់តែរឹងមាំ

ចែករំលែក៖

អន្តរជាតិ ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នាពេលថ្មីៗកន្លងទៅនេះ តបតាមការអញ្ជើញរបស់សភាពាណិជ្ជកម្មអាមេរិកនិងក្រុមប្រឹក្សាធុរកិច្ចអាមេរិក-ចិន លោក Ren Hongbin ប្រធានក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ បានដឹកនាំគណៈប្រតិភូសហគ្រិនចិនទៅបំពេញទស្សនកិច្ចនៅអាមេរិក នេះគឺជាគណៈប្រតិភូនៃមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មចិនទីមួយដែលទៅបំពេញទស្សនកិច្ចនៅអាមេរិកបន្ទាប់ពីកិច្ចប្រជុំលើកទីបីនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានបញ្ចប់ដោយជោគជ័យ ហើយក៏ជាការធ្វើទស្សនកិច្ចវិញចំពោះដំណើរទស្សនកិច្ចនៅប្រទេសចិននៃមជ្ឈដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មរបស់អាមេរិកផងដែរ ។

គេហទំព័រ «CCFR China state-controlled media » បញ្ជាក់ថា ៖ នៅថ្ងៃទី ២៨ ខែកក្កដា តាមម៉ោងសហរដ្ឋអាមេរិក លោក Ren Hongbin បានដឹកនាំគណៈប្រតិភូសហគ្រិនចិនទៅធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Corning ហើយបានជួបពិភាក្សាជាមួយលោក Wendell P.Weeks ប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានប្រតិបតិ្តរបស់ក្រុមហ៊ុននេះ ។ លោក Ren Hongbin បានថ្លែងថា ក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ នឹងបន្តដើរតួនាទីជាយន្តការពិសេសសម្រាប់ផ្តល់សេវាកម្មដល់សហគ្រាសវិនិយោគទុនពីបរទេស ជួយសហគ្រាសទុនបរទេសឱ្យធ្វើអាជីវកម្មនិងទទួលបានការអភិវឌ្ឍយ៉ាងល្អនៅប្រទេសចិន ក្នុងនោះក៏បូករួមទាំងក្រុមហ៊ុន Corningផងដែរ ។
គេហទំព័រ «CCFR China state-controlled media » បន្តថា៖ នៅថ្ងៃទី ២៩ ខែកក្កដា តាមម៉ោងក្នុងតំបន់ វេទិកាស្តីពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងអាមេរិកបានបើកធ្វើនៅក្រុងញូវយ៉ក ។ លោក Hu Wei ប្រធានសភាពាណិជ្ជកម្មចិននៅអាមេរិកបានថ្លែងថា សភាពាណិជ្ជកម្មចិននៅអាមេរិកនឹងបន្តជំរុញកិច្ចសន្ទនា ការចែករំលែកនិងការផ្លាស់ប្តូរ ដើម្បីបង្កបង្កើតឱកាសកាន់តែច្រើនសម្រាប់សហគ្រាសចិននិងអាមេរិក ហើយរំពឹងទុកអាចចូលរួមពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិលើកទីពីរដែលនឹងរៀបចំនៅក្រុងប៉េកាំងនៅខែវិច្ឆិកា ឆ្នាំនេះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print