អាជ្ញាធរខណ្ឌច្បារអំពៅ ចុះរៀបចំសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ តាមផ្លូវជាតិលេខ១

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីទីក្រុងស្អាតសណ្ដាប់ធ្នាប់ល្អ បរិស្ថានអនាម័យស្អាតនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ បានដឹកនាំ កម្លាំង សណ្ដាប់ធ្នាប់ យុវជន សសយក មន្ត្រីរាជការនិងកម្លាំងកងរាជអាវុធហត្ថនគរបាលចុះ រៀបចំសណ្ដាប់ធ្នាប់ សម្អាតបរិស្ថានអនាម័យ តាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីសង្កាត់និរោធរហូតមកដល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ឋិតក្នុងសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

ក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវជាតិលេខ១នេះដែរ ក្រុមការងារបានបែងចែកកម្លាំងគ្នាធ្វើ មួយផ្នែក បោសសម្អាត ដីខ្សាច់ដែលធ្លាក់នៅលើចិញ្ចើមផ្លូវ បោសសំរាមនៅមាត់លូ និងកាកសំណល់ផ្សេងៗដែលធ្លាក់នៅលើផ្លូវ ។
ចំពោះម្ចាស់ផ្ទះដែលនៅអមសងខាងផ្លូវជាតិលេខ១ ដាក់ស្លាកយីហោឬតាំងរបស់របរផ្សេងៗ នៅលើចិញ្ចើមផ្លូវ ត្រូវបាន អាជ្ញាធរណែនាំឲ្យរើចេញ ដោយទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើង ហាមមិនឲ្យដាក់តាំងលក់ដូរតទៅទៀតឡើយ បើមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរ ក្រុមការងារនិងចាប់ដកហូតយក ដោយមិនលើកលែងនោះឡើយ ។
ជាមួយគ្នានេះដែរ ក្រុមការងារបានធ្វើការណែនាំដល់គ្រឹះស្ថានសាធារណៈ អគារក្រុមហ៊ុន ធនាគារឯកជន និងម្ចាស់ផ្ទះ ដែលនៅអមសងខាងផ្លូវ សូមដោតទង់ជាតិ ទៅតាមមុខផ្ទះមុខ អគារ កុំឲ្យបានស្អាត ដើម្បីចូលរួមអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហូណនតេជោ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហាឆ្នាំ២០២៤ ខាងមុខនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕
សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print