ខេត្តស្វាយរៀង ៖ សមត្ថកិច្ច បញ្ជូនជនសង្ស័យ៣នាក់ និងវត្ថុតាងទៅតុលាការ ពាក់ព័ន្ធ ករណីរក្សាទុក ជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
យោងតាមមន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា
ដោយអនុវត្តបទបញ្ជាដ៏ម៉ឺងម៉ាត់លោក ឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងខេត្ត បានចុះបង្ក្រាបករណីរក្សាទុកឬជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវលំ ភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់។
ប្រភពបន្តថាក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូត វត្ថុតាងរួមមាន៖
– ក្រាមពណ៌សថ្លាចំនួន២កញ្ចប់ មានទម្ងន់២៧,៣០ ក្រាម(មេតំហ្វេតាមីន)
– ម្សៅកញ្ចប់ពណ៌ក្រហមសញ្ញរូបសេះចំនួន១កញ្ចប់ មានទម្ងន់៥,៩៩ក្រាម (អិចស្រ្តាស៊ី)
-ថ្នាំគ្រាប់ពណ៌ក្រហមចំនួន១កញ្ចប់ មានទម្ងន់០,៧០ក្រាម (មេតំហ្វេតាមីន)
– ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ គ្រឿង
– ទូរស័ព្ទដៃចំនួន៨គ្រឿង
– ម៉ូតូចំនួន២គ្រឿង
– ថង់សម្រាប់វេចខ្ចប់គ្រឿងញៀន និងសម្ភាៈប្រើប្រាស់គ្រឿងញៀនមួយចំនួន៕