លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដាក់ទិសដៅឱ្យពង្រឹងការអនុវត្តគោល នយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព និងលុបបំបាត់ក្មេងទំនើង

ចែករំលែក៖

ភ្នំពេញ៖ ជាថ្មីម្តងទៀតលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក-លោកស្រីប្រធានការិយាល័យ   លោក​ ​-លោកស្រីចៅសង្កាត់​  លោកមេ

ប៉ុស្តី​ និងស្មៀនសង្កាត់ទាំង៨ ព្រមទាំងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា
ទាំងរដ្ឋនិងឯកជនទូទាំងខណ្ឌ។

...

នៅក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌបានដាក់ចេញនូវិធានការដែលត្រូវអនុវត្តបន្ត ដោយណែនាំអោយគណៈបញ្ជាការឯកភាពសង្កាត់ត្រូវរួមគ្នាអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពអោយមានប្រសិទ្ធភាព  ជាពិសេសត្រូវរួមគ្នាអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអោយបានម៉ឺងម៉ាត់បំផុតក្នុងការលុបបំបាត់ល្បែងស៉ីសង ល្បែងតាមអនឡាញគ្រប់ប្រភេទ និងត្រូវរួមគ្នាលុបបំបាត់ក្មេងទំនើងអោយមានប្រសិទ្ធភាព ចុះត្រួតពិនិត្យជាប្រចាំនៅតាមសាលារៀន តាមហាងកាហ្វេ តាមវត្តអារាម និងនៅតាមភូមិសាស្ត្រងាយរងគ្រោះដោយក្រុមក្មេងទំនើងជួបជុំប្រមូលផ្តុំគ្នា ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន  ហើយមនុស្សគ្រប់គ្នាគ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុខដុមរមនា  ។ ដើម្បីលើកកម្ពស់សោភណភាពមូលដ្ឋានខណ្ឌ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ ត្រូវរួមគ្នាខិតខំអនុវត្តអោយមានប្រសិទ្ធភាពក្នុងចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈអោយបានល្អប្រសើរថែមទៀត  ជាពិសេសត្រូវរៀបចំកម្លាំងល្បាតទាំងថ្ងៃទាំងយប់ដើម្បីការពារសន្តិសុខ មុនពេល ក្នុងពេលនិងក្រោយពេលពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោថ្ងៃទី៥  ខែសីហា  ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
លោកអភិបាលខណ្ឌបានបន្តថា  សូមគណៈគ្រប់គ្រងនៅតាមសាលាទាំងរដ្ឋ និងឯកជនយកចិត្តទុកដាក់ពង្រឹងវិន័យ លុបបំបាត់សកម្មភាពក្មេងទំនើងកុំឱ្យកើតមានក្នុងសាលា ជាពិសេសតាមដានវត្តមានសិស្សជាប្រចាំ បើមានការសង្ស័យឬឈប់គ្មានហេតុផលសូមផ្ដល់ព័ត៌មានទៅអាណាព្យាបាល មាតាបិតាសិស្ស។ សកម្មភាពក្មេងទំនើងនេះមិនសំដៅថា កើតមាននៅក្នុងសិស្សដែលរៀននោះទេគឺអាចពេលខ្លះក្មេងមកពីខាងក្រៅចូលទៅធ្វើសកម្មភាពនៅក្នុងបរិវេណសាលា បើមានការសង្ស័យសូមឱ្យលោកនាយកសាលាទាំងអស់រាយការណ៍បន្ទាន់មក គណៈបញ្ជាការឯកភាពខណ្ឌនិងសង្កាត់ដើម្បីចាត់វិធានការ។
ជាមួយនេះដែរ លោកអភិបាលខណ្ឌក៏បានណែនាំបន្ថែមដល់លោកនាយកសាលាទាំងអស់ សូមបញ្ជ្រាបការយល់ដឹងពីផលប៉ះពាល់ដោយសារគ្រឿងញៀន ពន្យល់ពីបញ្ហាល្បែងស៊ីសង  និងបង្រៀនពីច្បាប់ចរាចរណ៍។ ពិសេសរួមគ្នាលុបបំបាត់ក្មេងទំនើងកុំអោយកើតមាននៅក្នុងបរិវេណសាលារៀន  នេះជាការជួយតម្រងទិសអោយក្មេងៗដើរលើផ្លូវល្អ  ជួយការពារទ្រព្យសម្បត្តិក្រុមគ្រួសារ  ជួយឪពុកម្តាយកុំអោយមានការពិបាកចិត្ត  ការពារប្រជាពលរដ្ឋកុំអោយរស់នៅក្នុងស្ថានភាពភ័យខ្លាច ៕ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print