រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ទទួលស្វាគមន៍ ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ លោក វ៉ាង វិនបីន “WANG Wenbin” ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ សូមអបអរសាទរចំពោះលោក ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិលើកថា ៖ ក្រសួងការពារជាតិ បានត្រៀមខ្លួនរួចជាស្រេចគាំទ្រការបំពេញបេសកកម្មការទូតនៅកម្ពុជារបស់ឯកឧត្តម ឱ្យទទួលបានជោគជ័យ។ ខ្ញុំជឿជាក់ថា ផ្អែកតាមបទពិសោធន៍ និងពុទ្ធិដ៏សម្បូរបែបរបស់ លោក ចំណងទំនាក់ទំនងមិត្តភាពដកថែប និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្នុងយុគសម័យថ្មី នឹងបានពង្រឹង ពង្រីក ឈានដល់ដំណាក់កាលថ្មីមួយទៀត ។

-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print