អ្នកនិយមល្មេីសច្បាប់ចរាចរណ៍ត្រូវដឹង..! ឃាត់និងផាកពិន័យអ្នកបើកបរម៉ូតូចំនួន២៦គ្រឿងដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ក្នុង០១គ្រឿងផាកពិន័យចំនួន១០ម៉ឺនរៀល

ចែករំលែក៖

ភ្នំពេញ ៖ មន្រ្តីជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន នាព្រឹកថ្ងៃ០១ខែសីហា ឆ្នាំ២០២៤ បានបន្តចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅលើកំណាត់ផ្លូវព្រះនរោត្តមកែងផ្លូវតាយម៉េង ខាងមុខសណ្ឋាគារតាយម៉េងចាស់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយបានឃាត់និងផាកពិន័យអ្នកបើកបរម៉ូតូចំនួន២៦គ្រឿង ល្មើសច្បាប់ចរាចរណ៍ផ្លូវគោកបើកបរលើ្មសសញ្ញាចរាចរណ៍(បញ្ច្រាសផ្លូវ)ដោយក្នុង០១គ្រឿងផាកពិន័យចំនួន១០ម៉ឺនរៀលយោងតាមអនុក្រឹតលេខ៣៩ ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីចរាចរណ៍ផ្លូវគោកនៅត្រង់ចំណុច(០៣).៥,ង/រាល់ការបើកបរខុសទិសឬជាន់គំនូសបង្ហូតកណ្តាលទ្រូងផ្លូវ ។

សូមបញ្ជាក់ថា៖នៅចំណុចខាងលើគឺកន្លងមកសមត្ថកិច្ចបានធ្វើការអប់រំចំនួនពីរសប្តាហ៍មកហើយចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនបានបើកបរម៉ូតូល្មើសច្បាប់ចរាចរណ៍(បើកបរបញ្ច្រាសផ្លូវ)បង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍។
សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ក៏បានប្រកាសជូនដំណឹងអំពីការផាកពិន័យចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤តទៅនោះហើយ ក្នុងករណីបងប្អូននៅតែមិនរៀងចាលបន្តបើកបរម៉ូតូ(បញ្ច្រាសផ្លូវ)ល្មើសច្បាប់ចរាចរណ៍ផ្លូវគោកនោះ៕ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print