រកឃើញក្រុមជម្រើសជាតិបាល់ទាត់នារីឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយនៅអូឡាំពិក

ចែករំលែក៖

ការប្រកួតត្រូវបានបញ្ចប់តាមពូលនីមួយៗដោយរកឃើញ៨ក្រុមឡើងទៅប្រជែងកៅអីវគ្គបន្តទៀត ដែល៨ក្រុមនោះសុទ្ធតែជាក្រុមខ្លាំងៗ ខណៈដែលកីឡាការិនី Marta ជាអ្នកស៊ុតបញ្ចូលទីនាំមុខគេគ្រប់សម័យកាលរបស់ជម្រើសជាតិប្រេស៊ីលបានដើរចេញពីទីលានទាំងទឹកភ្នែក បន្ទាប់ពីត្រូវបានពិន័យកាតក្រហមត្រង់អំឡុងពេលពួកគេចាញ់អេស្ប៉ាញ ២-០ ក្នុងការប្រកួតបាល់ទាត់នារីអូឡាំពិកវគ្គជម្រុះក្នុងពូល។

Marta ដែលនឹងចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិនៅឆ្នាំនេះ ត្រូវបានបណ្តេញចេញដោយសារការប៉ះគ្នាជាមួយ Olga Carmona អំឡុងពេលការប្រកួតក្នុងពូល C ក្នុងទីក្រុង Bordeaux។ ក្តីសង្ឃឹមរបស់នាងក្នុងការបង្ហាញខ្លួនម្តងទៀតនៅក្នុងការប្រកួតពេលនេះបានសម្រាកថា តើប្រេស៊ីលអាចឆ្លងកាត់ការប្រកួតវគ្គ 1/4 ចុងក្រោយរបស់ពួកគេជាមួយនឹងម្ចាស់ផ្ទះបារាំងដែរឬទេនៅវគ្គ៨ក្រុម។

ប្រេស៊ីលបានចាញ់អេស្ប៉ាញ២ទល់០ ប៉ុន្តែមានកៅអីឡើងវគ្គ៨ក្រុមបន្ទាប់ពីក្រុមនេះក្លាយជាក្រុមលេខ៣ល្អជាងគេក្នុងការប្រកួតវគ្គជម្រុះបានពូល។ ចំណែកសហរដ្ឋអាមេរិកបានរក្សាការចាប់ផ្តើមដ៏ល្អឥតខ្ចោះរបស់ពួកគេក្នុងការប្រកួតនេះជាមួយនឹងការទទួលជ័យជម្នះ ២-១ លើក្រុមអូស្ត្រាលីឡើងទៅកាន់កំពូលក្នុងពូល B និងបានរៀបចំការជួបជាមួយនឹងក្រុមជប៉ុនក្នុងវគ្គ៨ក្រុម។

អាមេរិកដែលជាម្ចាស់មេដាយមាសចំនួន៤ដងក្នុងការប្រកួតនេះនឹងត្រូវជួបជាមួយប្រទេសជប៉ុនម្តងទៀត ក្រោយពីក្រុមទាំង២ធ្លាប់ជួបគ្នាវគ្គផ្តាច់ព្រ័ត្រកាលពីអូឡាំពិកទីក្រុងឡុងឆ្នាំ២០១២។ ជប៉ុនបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២តាមពីក្រោយក្រុមអេស្ប៉ាញក្នុងពូល C បន្ទាប់ពីយកឈ្នះនីហ្សេរីយ៉ា ៣-១ ក្នុងទីក្រុង Nantes។

អតីតម្ចាស់ជើងឯកអូឡាំពិកកាណាដាក៏បានឡើងទៅកាន់វគ្គបន្តដូចគ្នាជាមួយនឹងជ័យជម្នះ ១-០ លើកូឡុំប៊ី បើទោះបីជាចាញ់បណ្តឹងឧទ្ធរណ៍សម្រាប់ការកាត់ចេញចំនួន៦ពិន្ទុក៏ដោយ។ ចំណែកបារាំងបានឡើងឈរកំពូលតារាងពូល A ដោយបានយកឈ្នះនូវែលសេឡង់ ២-១។

...

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃវិញ្ញាសាបាល់ទាត់នារីជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំនេះនឹងធ្វើឡើងនៅថ្ងៃទី៣ សីហានេះក្នុងនោះក្រុមដែលត្រូវប៉ះគ្នាដូចជា៖
សហរដ្ឋអាមេរិក ប៉ះ ជប៉ុន ធ្វើឡើងនៅទីក្រុងប៉ារីស
អេស្ប៉ាញ ប៉ះ កូឡុំប៊ី ធ្វើឡើងនៅទីក្រុងលីយ៉ុង
កាណាដា ប៉ះ អាល្លឺម៉ង់ ធ្វើឡើងនៅទីក្រុង Marseille
បារាំង ប៉ះ ប្រេស៊ីល ធ្វើឡើងនៅទីក្រុង Nantes ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print