រក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៣៥៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ នៅ​ទូ​ទាំង​ប្រទេស​

ចែករំលែក៖

​ភ្នំពេញ​៖​ តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​ សាធារណៈ​ ស្តី​ពី​ការ​រឹត​បន្ដឹង​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក​ នៅ​ថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២៤​ បានបង្ហាញពី​លទ្ធផល​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ខណៈ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​នៅទូទាំងប្រទេសកម្ពុជា​ បានរក​ឃើញ​យានយន្ត​ល្មើស​ចំនួន​ ៣៥៧​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​ ។

ក្នុងប្រតិបត្តិការនោះ​ មានចំនួន​គោលដៅ​សរុប​ ១៤៨​គោលដៅ​ មាន​យានយន្ត​ចូល​គោលដៅ​ចំនួន​ ៥១២​គ្រឿង​,​ រថយន្ត​ធំ​ ២៨​គ្រឿង​,​ រថយន្ត​តូច​ ១១៥​គ្រឿង​ និង​ម៉ូតូ​ ៣៦៩​គ្រឿង​ ក្នុង​នោះ​រក​ឃើញ​ យានយន្ត​ល្មើស​សរុប​ចំនួន​ ៣៥៧​គ្រឿង​,​ រថយន្ត​ធំ​ ០៨​គ្រឿង​,​ រថយន្ត​តូច​ ១១៥​គ្រឿង​ និង​ម៉ូតូ​ ២៣៤​គ្រឿង​ ត្រូវ​បាន​ ផាកពិន័យ​តាម​អនុក្រឹត្យ​លេខ​ ៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

​តាម​របាយការណ៍​លទ្ធផល​រយៈពេល​ ០២​ថ្ងៃ​ ពី​ថ្ងៃ​ទី​១-០២​ ខែសីហា​ ឆ្នាំ​២០២៤​ បាន​ឲ្យ​ដឹង​ថា​យានយន្ត​ចូល​គោលដៅ​ចំនួន​ ១,១៦២​គ្រឿង​,​ រថយន្ត​ធំ​ ៥៣​គ្រឿង​,​ រថយន្ត​តូច​ ៣៧៤​គ្រឿង​,​ ម៉ូតូ​ ៧៣៥​គ្រឿង​ ។​ ក្នុង​នោះ​រក​ឃើញ​យានយន្ត​ល្មើស​សរុប​ចំនួន​ ៨១៧​គ្រឿង​,​ រថយន្ត​ធំ​ ៣១​គ្រឿង​,​ រថយន្ត​តូច​ ២៨៥​គ្រឿង​ និង​ម៉ូតូ​ ៥០១​គ្រឿង​ ត្រូវ​បាន​ផាកពិន័យ​តាម​អនុក្រឹត្យ​ លេខ​ ៣៩.​អន​ក្រ​.​បក​ នៅ​ទូ​ទាំង​ប្រទេស​ ។​

...

​របាយការណ៍​ដដែល​ បាន​វាយតម្លៃ​ថា​ ការ​អនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ ក្នុង​ការ​ផាកពិន័យ​យានយន្ត​ ល្មើស​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ​ទទួល​បានការ​គាំទ្រ​ ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​ បាន​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​យ៉ាង​ល្អ​ប្រសើរ​៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print