មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ចំនួន​ ០៣នាក់​ ត្រូវ​បានឃាត់ខ្លួន​នៅស្រុកបាទី​

ចែករំលែក៖

ខេត្ត​តាកែវ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ​ នៅល្ងាចថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ លោកវរសេនីយ៍ឯក ឆាយ​ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានដឹកនាំបញ្ជាកម្លាំងជំនាញផ្នែកប្រឆាំងបទល្មេីសគ្រឿងញៀន ធ្វើការចុះល្បាតតាមភូមិសាស្ត្រស្រុកបាទី មកដល់ចំណុចភូមិ​ពត់សរ​ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ​ កាលពីម្សិលមិញនេះ​ បានប្រទះឃើញជនសង្ស័យចំនួន​ ០៣នាក់ ឃាត់ខ្លួនសួរនាំឆែកឆេរ ឃើញម្សៅក្រាមសថ្លា សង្ស័យសារធាតុញៀនខុសច្បាប់ ចំនួន​ ០៥កញ្ចប់ផងដែរ។  ក្នុងប្រតិបត្តិការនោះ​ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវីធីពីឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។

ជនសង្ស័យចំនួន​ ០៣នាក់នេះ​ រួមមាន​៖

១.​ ឈ្មោះ​ ​ស៊យ​ តុលា ភេទប្រុស អាយុ ៣៨ឆ្នាំ ជាមុខសញ្ញាជួញដូរ​ និងប្រេីប្រាស់គ្រឿងញៀនខុសច្បាប់​ ។​ ដកហូតបានក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនខុសច្បាប់ចំនួន​០៥កញ្ចប់​ និង​ ទូរស័ព្ទចំនួន​ ០២គ្រឿង​ ម៉ូតូចំនួន០១គ្រឿង​ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង​ និង​ឧបករណ៌ប្រេីប្រាស់គ្រឿងញៀនមួយចំនួន​ ។ 

២.​ ឈ្មោះ​ គង់​ កេង​  ភេទប្រុស​ អាយុ​ ១៧ឆ្នាំ ជាមុខសញ្ញា ប្រេីប្រាស់គ្រឿងញៀនខុសច្បាប់។ 

៣.​ ឈ្មោះ​ ហុន​ នីតា​ អាយុ​ ១៧​ ឆ្នាំ ជាមុខសញ្ញាប្រេីប្រាស់គ្រឿងញៀនខុសច្បាប់​។ 

ជនសង្ស័យទាំង ៣នាក់ខាងលើស្នាក់នៅក្នុងភូមិពត់សរ​ ឃុំពត់សរ​ ស្រុកបាទី​ ខេត្តតាកែវ​

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print