ហេតុតែជាចំណូលចិត្ត ទោះជាដឹងថាសមត្ថកិច្ចបង្ក្រាបក៏ប្រថុយបង្ហោះម៉ូតូឱ្យសមនឹងចិត្តដែលស្រលាញ់ផងដែរ!

ចែករំលែក៖

ភ្នំពេញ​៖​ ក្មេងទំនើង០៥នាក់ រួមជាមួយម៉ូតូចំនួន០៣គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វានិងខណ្ឌឫស្សីកែវ សហការគ្នាចុះបង្រ្កាបពាក់ព័ន្ធករណីបង្ហោះម៉ូតូនៅចំណុចមុខហាងហ្គោលឌែនមាស ផ្លូវបេតុង ក្រុមហ៊ុនOCIC ស្ថិតនៅភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា និងចំណុចសួនច្បារឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ​ កាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។

យុវជនទាំង០៥នាក់ មានមុខរបរកម្មករសំណង់ និងសន្តិសុខ ត្រូវបាននាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។ នៅចំពោះមុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ យុវជនទំនើងទាំងនេះបានបញ្ជាក់ថា ពួកខ្លួនសុទ្ធតែបានដឹងថា ការបង្ហោះម៉ូតូនឹងត្រូវសមត្ថកិច្ចបង្ក្រាប តែដោយពួកខ្លួនចូលចិត្តនិងឃើញថាស្ងាត់ដែរក៏ប្រថុយនាំគ្នាបង្ហោះ មិននឹកស្មានថាបានជួបអាវុធហត្ថធ្វើការប្រដេញនិងបង្ក្រាបបានដូច្នេះឡើយ។

...

យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឱ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់។ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print