ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយ លោក Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ីប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈទទួលជួបសំណេះសំណាលពីលោក Shaharuddin Bin Onn ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ីថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ ។ ផ្តើមចេញពីការស្វាគមន៍យ៉ាងកក់ក្តៅ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានអបអរសាទរឯកអគ្គរដ្ឋទូត ដែលបានទទួលបេសកកម្មដ៍ឧត្តម មកកាន់ប្រទេសកម្ពុជា ហើយឯកអគ្គរាជទូត ក៏បានបង្ហាញនូវឆន្ទៈក្នុងការបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។

ក្នុងជំនួបពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរ បានធ្វើការកត់សម្គាល់លើទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ដែលបានបន្តពង្រឹង និងពង្រីកលើគ្រប់វិស័យទាំងក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។ លើសពីនេះទៀតសោត ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការតាមរយៈក្របខណ្ឌពហុភាគី ក៏មានភាពជិតស្និតនៅលើឆាកតំបន់ និងអន្តរជាតិ។

...

ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនឯកអគ្គរាជទូតអំពីកិច្ចការអាទិភាព ជាពិសេសការងារកែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ថា្នក់ដឹកនាំទាំងពីររូប ក៏បានពិភាក្សាលើកិច្ចការពង្រីកកិច្ចសហការក្នុងវិស័យមុខងារសាធារណៈកម្ពុជា និងសិក្សាពីលទ្ធភាពក្នុងការបង្កើនឱកាសបន្ថែមដើម្បីគាំទ្រ និងជំរុញការងារអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ តាមរយៈវគ្គបណ្តុះបណ្តាលលើមុខជំនាញជាក់លាក់ ជាពិសេសលើការងារ បច្ចេកទេសផ្សេង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print